ប្រធានាធិបតីអាមេរិកពេញចិត្តចំពោះសមិទ្ធិផលក្រោយរយៈពេល១០០ថ្ងៃកាន់អំណាច

ប្រធានាធិបតីអាមេរិកពេញចិត្តចំពោះសមិទ្ធិផលក្រោយរយៈពេល១០០ថ្ងៃកាន់អំណាច - ảnh 1
ប្រធានាធិបតីលោក Donald Trump ចុះហត្ថលេខាលើក្រិត្យនីតិប្រតិបត្តិមួយកាលពីថ្ងៃទី២៨ មេសា (រូបថត៖AFP/TTXVN)

(VOVworld) - អញ្ជើញថ្លែងមតិចំពោះមុខមជ្ឈដ្ឋានសារព័ត៌មាននាថ្ងៃទី២៨
មេសា ប្រធានាធិបតីអាមេរិកលោក Donald Trump ប្រកាសថា លោកពេញចិត្តចំពោះ
អ្វីៗដែលខ្លួនឯងធ្វើបានក្នុងរយៈពេល១០០ថ្ងៃដំបូងក្នុងឋានៈជាម្ចាស់ សេតវិមាន
បើទោះបីជាទទួលស្គាល់ថា ការងារនេះគឺពិបាកច្រើនជាងបើប្រៀប នឹងអ្វីៗដែល
លោកប៉ាន់ស្មាន។ឯកសារនីតិប្រតិបត្តិចំនួន៣០ត្រូវបានចុះហត្ថលេខាហើយច្បាប់
ចំនួន២៨ត្រូវបានបំពេញបន្ថែមទៅក្នុងប្រព័ន្ធច្បាប់នាបច្ចុប្បន្ន ក្នុងរយៈពេល៣ខែ
នេះ។នេះជាតួរលេខដែលមិនធ្លាប់មានចាប់តាំងពីសម័យ កាលប្រធានាធិបតី
លោក​Franklin Roosevelt។សេចក្ដីសំរេចរបស់លោក Trump បាននាំមកនូវលទ្ធផល
ដំបូងមួយចំនួនដូចជា៖បង្កើតឡើងការងារធ្វើសំរាប់ប្រជាជនជាង៥សែននាក់
ហើយកាត់បន្ថយ៦១%នៃករណីឆ្លងដែនដោយខុសច្បាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ