ប្រធានាធិបតីអាមេរិកមានបំណងផ្សះផ្សាទំនាក់ទំនងជាមួយរុស្ស៊ី

(VOVWORLD) - នាថ្ងៃទី៦ មិថុនា រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Rex Tillerson ឲ្យដឹងថា លោកមានបំណងស្ថាបនាឡើងវិញទំនាក់ទំនងអាមេរិក-រុស្ស៊ី ព្រមទាំង មិនទុកឲ្យការចោទប្រកាន់ ក្រុងម៉ូស្គូធ្វើអន្តរាគមន៍ទៅក្នុងការបោះឆ្នោតនៅ អាមេរិកកាលពីឆ្នាំ២០១៦នោះរារាំងការខំប្រឹងប្រែងផ្សះផ្សាទំនាក់ទំនងនេះ ឡើយ។
ប្រធានាធិបតីអាមេរិកមានបំណងផ្សះផ្សាទំនាក់ទំនងជាមួយរុស្ស៊ី - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី៦ មិថុនា រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Rex Tillerson ឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Donald Trumpមានបំណងស្ថាបនាឡើងវិញទំនាក់ទំនងអាមេរិក-រុស្ស៊ី ព្រមទាំង មិនទុកឲ្យការចោទប្រកាន់ ក្រុងម៉ូស្គូធ្វើអន្តរាគមន៍ទៅក្នុងការបោះឆ្នោតនៅ អាមេរិកកាលពីឆ្នាំ២០១៦នោះរារាំងការខំប្រឹងប្រែងផ្សះផ្សាទំនាក់ទំនងនេះ ឡើយ។ថ្លែងមតិទៅកាន់មជ្ឈដ្ឋានអ្នកយកព័ត៌មានក្នុងក្របខ័ណ្ឌដំណើរទស្សន កិច្ចនៅនូវែលហ្សេឡង់នោះ រដ្ឋមន្រ្តីការបរទេសលោក Tillerson ឲ្យដឹងថា ទំនាក់ ទំនងរវាងអាមេរិកនិងរុស្ស៊ីបានធ្លាក់ចុះនៅកំរិតទាបបំផុតដែលមិនធ្លាប់មានតាំងពីមុនមក ហើយកាន់តែអាក្រក់ទៅៗ ហើយប្រធានាធិបតីអាមេរិកបានសំណូមពរឲ្យ លោកខំប្រឹងប្រែងស្ដារស្ថិរភាពនៃទំនាក់ទំនងនេះឡើងវិញក៏ដូចជាស្ថាបនាទំនុកទុកចិត្តជាមួយរុស្ស៊ីជាថ្មីម្ដងទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ