ប្រធានាធិបតីអាមេរិកយកចិត្តទុកដាក់លើអំពីបញ្ហាស.ប.បកូរ៉េ

ប្រធានាធិបតីអាមេរិកយកចិត្តទុកដាក់លើអំពីបញ្ហាស.ប.បកូរ៉េ - ảnh 1
ប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងសន្និសីទកាសែតនៅរដ្ឋធានីវ៉ាស៊ីនតោន
 (រូបថត៖ AFP/TTXVN)

(VOVworld) - ប្រធានាធិបតីអាមេរិកលោក Donald Trump នាថ្ងៃទី១៣ មេសា
ប្រកាសថា បញ្ហាស.ប.បកូរ៉េនឹងត្រូវបានយកចិត្តទុកដាក់ ក្នុងកាលៈទេសៈ កើតមាន
ឡើងព័ត៌មានដែលថា​ ព្យុងយ៉ាងកំពុងត្រៀមរៀបចំឲ្យការសាកល្បងកាំជ្រួចឬ
នុយក្លេអ៊ែរថ្មី។ក្នុងសេចក្ដីប្រកាសមួយទៀតនៅលើគេហទំព័រសង្គម Twitter នោះ
អ្នកដឹកនាំសេតវិមានរូបនេះបានសំដែងនូវជំនឿជាក់ថា ចិននឹងដោះស្រាយសក្ដិ
សមបញ្ហាស.ប.បកូរ៉េ ហើយក្នុងករណីផ្ទុយទៅវិញ អាមេរិករួមជាមួយក្រុមសម្ព័ន្ធ
មិត្តនឹងធ្វើសកម្មភាព។
រាល់សេច្ដីប្រកាសពោលខាងលើត្រូវបាននាំចេញក្រោយពីប្រធានាធិបតី
លោក Trump បញ្ជាឲ្យទម្លាក់គ្រាប់បែកមិនមែននុយក្លេអ៊ែរ GBU-៤៣U ធំបំផុត
របស់ អាមេរិក ទៅលើអាហ្គានីស្ថាន តម្រង់ទៅលើប្រព័ន្ធផ្លូវក្រោមដីរបស់ក្រុម
រដ្ឋ អ៊ីស្លាម (IS) ស្វ័យប្រកាស។មជ្ឈដ្ឋានអ្នកជំនាញការអាមេរិកចាត់ទុកថា សកម្ម
ភាពនេះក៏សំដៅផ្ញើរសារមួយទៅកាន់ស.ប.បកូរ៉េផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ