ប្រធានាធិបតីអាមេរិកលោក Barack Obamaសង្ឃឹមថាអាមេរិកនឹងមានចំណុចលោតផ្លោះក្នុងឆ្នាំ២០១៤

ប្រធានាធិបតីអាមេរិកលោក Barack Obamaសង្ឃឹមថាអាមេរិកនឹងមានចំណុចលោតផ្លោះក្នុងឆ្នាំ២០១៤ - ảnh 1
ប្រធានាធិបតីអាមេរិកលោក Barack Obama (រូបថតៈ vov.vn)


(VOVworld)-នាព្រឹកថ្ងៃទី២១ធ្នូ​ប្រធានាធិបតីអាមេរិកលោក Barack Obama បាន
ធ្វើជាអធិបតីភាពសន្និសីតកាសែតចុងឆ្នាំសំដៅវាយតម្លៃរាល់​សកម្មភាពរបស់
អាមេរិកក្នុងឆ្នាំកន្លងទៅ។ លោក Obama បានចាប់ផ្តើមថ្លែង មតិដោយផ្តល់ព័ត៍
មានយ៉ាងសកម្មអំពីសេដ្ឋកិច្ចអាមេរិក។ លោកសង្កត់ធ្ងន់ថា “ខ្ញុំជឿជាក់យ៉ាងមុត
មាំថា ឆ្នាំ២០១៤នឹងជាឆ្នាំលោតផ្លោះសម្រាប់អាមេរិក”។ ប្រធា​នាធិបតីអាមេរិក
លោក Obama មានបំណងថា ឆ្នាំ២០១៤គប្បីជាឆ្នាំធ្វើសកម្ម​ភាពដោយលោក
ឲ្យដឹងថែមទៀតថា នឹងខំប្រឹងប្រែងជាងទៀតក្នុងបណ្តាឆ្នាំខាងមុខ សំដៅជួយ
ស្ថានភាពប្រទេសជាតិស្ថិរភាពជាង ប្រាក់បៀវត្សរបស់ពលករនឹង​បានកែលំអរ និងបង្កើតការងារធ្វើសម្រាប់ប្រជាជន។ ទាក់ទិនដល់ពង្រាង ច្បាប់ ObamaCare
លោក Obama អះអាងថា ទោះបីជានៅសេសសល់ បញ្ហាមួយចំនួនលើទំព័រវែប
HealthCare.govក្តី ប៉ុន្តែមានមនុស្សជាង១លាន នាក់បានចុះឈ្មោះប័ណ្ណ
ធានារ៉ាប់រង់សុខាភិបាលថ្មីក្នុងប៉ុន្មានខែកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ