ប្រធានាធិបតីអាមេរិកលោក Joe Biden មកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី១០ កញ្ញា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានអញ្ជើញមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែកញ្ញា តបតាមការអញ្ជើញរបស់អគ្គលេខាធិកាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត
វៀតណាម លោក Nguyen Phu Trong។
ប្រធានាធិបតីអាមេរិកលោក Joe Biden មកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម - ảnh 1ប្រធានាធិបតីអាមេរិកលោក Joe Biden មកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម។ (រូបថត៖ VOV)

ទទួលលោកប្រធានាធិបតី Joe Biden និងគណៈប្រតិភូអាមេរិកនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai មានសមាជិកមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម លោក Le Hoai Trung; អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Ha Kim Ngoc; ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងហាណូយ លោក Nguyen Ngoc Tuan; ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក លោក Nguyen Quoc Dung; ប្រធាននាយកដ្ឋានពិធីការរដ្ឋ ក្រសួងការបរទេស លោក Nguyen Viet Dung។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំវៀតណាមលោក Marc E. Knapper និងមន្ត្រី បុគ្គលិកជាច្រើននៃស្ថានទូតអាមេរិក មានវត្តមាននៅអាកាសយានដ្ឋាន ដើម្បីទទួលលោកប្រធានាធិបតី Joe Biden និងគណៈប្រតិភូជាន់ខ្ពស់សហរដ្ឋអាមេរិក។

ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់លោកប្រធានាធិបតី Joe Biden គឺជាការកត់សម្គាល់រយៈពេលមួយទសវត្សរ៍ដែលប្រទេសទាំងពីរបង្កើតនិងអនុវត្តន៍ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ (២០១៣-២០២៣)។

សមិទ្ធិផលដ៏ល្អប្រសើរនៃទំនាក់ទំនងទ្វេភាគីនាពេលកន្លងមកនេះ គឺជាមូលដ្ឋានដើម្បីបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden មកវៀតណាម នឹងបន្តក្លាយជាសញ្ញាសម្គាល់ដ៏មានអត្ថន័យក្នុងដំណើររួមរបស់ប្រទេសទាំងពីរដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ