ប្រធានាធិបតីអាមេរិកស្នើឲ្យជំរុញកិច្ចសន្ទនាជាមួយរុស្ស៊ី

(VOVWORLD) -លោក Dmitry Peskov ថា នៅក្នុងជំនួបកាលពីថ្ងៃទី ២៨ ខែមិថុនាលោក ប្រធានាធិបតីអាមេរិក Donald Trump បានសម្ដែងការត្រៀមខ្លួនជាស្រេច ដើម្បីចាប់ផ្ដើមកិច្ចសន្ទនាជាមួយរុស្ស៊ីស្ដីពីស្ថិរភាពជាយុទ្ធសាស្ត្រ និងការរំសាយសព្វាវុធ។
ប្រធានាធិបតីអាមេរិកស្នើឲ្យជំរុញកិច្ចសន្ទនាជាមួយរុស្ស៊ី - ảnh 1 លោកប្រធានាធិបតីអាមេរិក  Donald Trump ជាមួយសមភាគីរុស្ស៊ី លោក Vladimir Putin

នាថ្ងៃទី ៣០ ខែមិថុនា ទីភ្នាក់ងារព័ត៌មាន Interfax របស់រុស្ស៊ីបានដកស្រង់ពាក្យសម្ដីរបស់ លោក Dmitry Peskov អ្នកនាំពាក្យ វិមានក្រឹមឡាំងបានឲ្យដឹងថា លោកប្រធានាធិបតីអាមេរិក  Donald Trumpបានស្នើឲ្យជំរុញកិច្ចសន្ទនាជាមួយសមភាគីរុស្ស៊ី លោក Vladimir Putin ខណៈដែលថ្នាក់ដឹកនាំទាំងពីររូបនេះបានជួបគ្នានៅខាងក្រៅ កិច្ចប្រជុំកំពូលនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ ដែលទើបលេចចេញជួរមុខនៅលើពិភពលោក (G20) នៅទីក្រុងអូសាកាប្រទេសជប៉ុន។

តាមលោក Dmitry Peskov ថា នៅក្នុងជំនួបកាលពីថ្ងៃទី ២៨ ខែមិថុនាលោក ប្រធានាធិបតីអាមេរិក Donald Trump បានសម្ដែងការត្រៀមខ្លួនជាស្រេច ដើម្បីចាប់ផ្ដើមកិច្ចសន្ទនាជាមួយរុស្ស៊ីស្ដីពីស្ថិរភាពជាយុទ្ធសាស្ត្រ និងការរំសាយសព្វាវុធ។ ចំពោះលោកប្រធានាធិបតី Vladimir Putin វិញ មានគោលបំណងចង់ឆ្ពោះទៅការប្រក្រតីភាពទំនាក់ទំនងពីយូរណាស់មកហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ