ប្រធានាធិបតីអាមេរិកអាចចូលរួមពិធីបើកសម្ពោធស្ថានទូតអាមេរិកប្រចាំនៅ Jerusalem

(VOVWORLD) - នាថ្ងៃទី ៥ មិនា ប្រធានាធិបតីអាមេរិក លោក Donald Trump បានឲ្យដឹងថា៖ លោកអាចនឹងចូលរួមពិធីកាត់ខ្សែបូរបើកសម្ពោធស្ថានទូត អាមេរិកប្រចាំនៅ Jerusalem។
ប្រធានាធិបតីអាមេរិកអាចចូលរួមពិធីបើកសម្ពោធស្ថានទូតអាមេរិកប្រចាំនៅ Jerusalem  - ảnh 1ប្រធានាធិបតីអាមេរិកអាចចូលរួមពិធីបើកសម្ពោធស្ថានទូតអាមេរិកប្រចាំនៅ Jerusalem  

(VOVworld) – នាថ្ងៃទី ៥ មិនា ប្រធានាធិបតីអាមេរិក លោក Donald Trump បានឲ្យដឹងថា៖ លោកអាចនឹងចូលរួមពិធីកាត់ខ្សែបូរបើកសម្ពោធស្ថានទូត អាមេរិកប្រចាំនៅ Jerusalem។ ទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Netanyahu នៅសេតវិមាន លោក Donald Trump បានចាត់ទុកថា៖ ទំនាក់ទំនងអាមេរិក-អ៊ីស្រាអែលកំពុងអភិវឌ្ឍន៍ដ៏ល្អប្រសើរជាងគេបង្អស់។ លោកក៏បានផ្តោតទៅលើដំណើរទស្សនកិច្ចនៅអ៊ីស្រាអែលនាខែឧសភាខាងមុខ។ ព្រឹត្តិការណ៍នេះត្រូវបានចាត់ទុកជាការសាកល្បងធំឲ្យខាងសន្តិសុខនិងការទូត។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Netanyahu បានចាត់ទុកថា៖ ការដែលអាមេរិកសម្រេចរើរុះស្ថានទូតទៅកាន់ Jerusalem គឺជាសេចក្តីសម្រេចប្រវត្តិសាស្ត្រ។ នាថ្ងៃដដែល តំណាងការទូតរបស់រដ្ឋអំណាចប៉ាឡេស្ទីនប្រចាំនៅអង់គ្លេស លោក Manuel Hassassian បានឲ្យដឹងថា៖ ជនប៉ាឡេស្ទីននឹងស្វែងរករបៀបទាក់ទងថ្មីសំរាប់ដំណើរសន្តិភាពមជ្ឈឹមបូព៌ារក្នុងពេលដែលអាមេរិកបានបំបាត់ឋានៈរបស់ខ្លួនជាប្រទេសអាជ្ញាកណ្ដាលក្នុង ជំលោះអ៊ីស្រាអែល-ប៉ាឡេស្ទីន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ