ប្រធានាធិបតីអ៊ុយក្រែនដូរអគ្គមេបញ្ជាការកងទ័ព

(VOVWORLD) - ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រកាសពីការបណ្តេញអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនលោក Valery Zaluzhny នៅក្នុងការរុះរើយោធាដ៏ធំបំផុតចាប់តាំងពីជម្លោះជាមួយរុស្ស៊ី។
ប្រធានាធិបតីអ៊ុយក្រែនដូរអគ្គមេបញ្ជាការកងទ័ព - ảnh 1ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky និងលោក Valery Zaluzhny ក្នុងទីក្រុង Kiev ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៤ (រូបថត៖ REUTERS)

ប្រធានាធិបតី Volodymyr Zelensky បានសរសេរនៅថ្ងៃទី ៨ ខែកុម្ភៈនៅក្នុងការបង្ហោះ Telegram ដែលបានផ្ញើមុនពេលការប្រកាសជាផ្លូវការថា “ខ្ញុំបានជួបជាមួយឧត្តមសេនីយ៍ Valery Zaluzhny។ ខ្ញុំអរគុណគាត់សម្រាប់ រយៈពេលពីរឆ្នាំនៃការការពារអ៊ុយក្រែន”។

ប្រធានាធិបតី Volodymyr Zelensky បានតែងតាំងមេបញ្ជាការកងទ័ពអ៊ុយក្រែនគឺលោក Oleksandr Syrsky អាយុ ៥៨ ឆ្នាំឱ្យកាន់តួនាទីជាអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធជំនួសឧត្តមសេនីយ៍ Valery Zaluzhny អាយុ ៥០ ឆ្នាំ។

យោងតាមច្បាប់របស់អ៊ុយក្រែន អគ្គមេបញ្ជាការ គឺជាប្រមុខនៃកងកម្លាំងប្រដាប់អាវុធ ត្រួតពិនិត្យស្ថានភាពយោធា និងសម្ភារៈពាក់ព័ន្ធ អាវុធ និងធនធាន។ អគ្គមេបញ្ជាការរាយការណ៍ជូនប្រធានាធិបតី និងរដ្ឋមន្ត្រីក្រសួងការពារជាតិអំពីលទ្ធផលនៃការអនុវត្តគោលដៅយុទ្ធសាស្ត្រយោធា របស់ប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ