ប្រធានាធិបតីអ៊ុយក្រែនបានចុះហត្ថលេខាលើច្បាប់បញ្ចប់សន្ធិសញ្ញាមិត្តភាពជាមួយរុស្ស៊ី

(VOVWORLD) - នៅថ្ងៃទី ១០ ខែធ្នូ ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko បានចុះហត្ថលេខាលើច្បាប់បញ្ចប់សន្ធិសញ្ញាមិត្តភាព សហប្រតិបត្តិការ និងដៃគូរវាង   រុស្ស៊ីនិងអ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែនបានចុះហត្ថលេខាលើច្បាប់បញ្ចប់សន្ធិសញ្ញាមិត្តភាពជាមួយរុស្ស៊ី - ảnh 1 ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko

ឯកសារនេះមានសុពលភាពជាផ្លូវការចាប់ពីថ្ងៃទី ១ ខែមេសាឆ្នាំ ២០១៩។ មុននេះ នាថ្ងៃទី ១៧ ខែកញ្ញា លោក Poroshenko បានចុះហត្ថលេខាលើការដាក់ចេញក្រិត្យស្តីពីការបញ្ចប់សុពលភាពនៃសន្ធិសញ្ញាមិត្តភាព សហប្រតិបត្តិការ និងដៃគូរវាងរុស្ស៊ី និងអ៊ុយក្រែនស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខនិងការពារជាតិអ៊ុយក្រែនស្តីពីការបញ្ចប់សន្ធិសញ្ញានេះផងដែរ។ គណៈរដ្ឋមន្រ្តីអ៊ុយក្រែន ក៏បានបញ្ជាឲ្យក្រសួងការបរទេសអ៊ុយក្រែន ជូនដំណឹងដល់រុស្ស៊ីនិងអង្គការអន្ដរជាតិអំពីបំណងប្រាថ្នារបស់ទីក្រុងKiev  ក្នុងការបញ្ចប់សន្ធិសញ្ញានេះ។ ភាគីរុស្ស៊ីមានការសោកស្តាយចំពោះទង្វើនេះដែលយោងតាមទីក្រុងម៉ូស្គូបានចាត់ទុកថាមានលក្ខណៈ "បំផ្លិចបំផ្លាញ" របស់ទីក្រុង Kiev ។

សន្ធិសញ្ញាមិត្តភាព សហប្រតិបត្តិការ និងដៃគូរវាងរុស្ស៊ីនិងអ៊ុយក្រែនមានសុពលភាពក្នុងរយៈពេល ១០ ឆ្នាំ គិតចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ១៩៩៩ ហើយត្រូវបានពន្យាពេលដោយស្វ័យប្រវត្តិប្រសិនបើភាគីទាំងពីរគ្មានការប្រឆាំងជំទាស់នោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ