ប្រធានាធិបតីអ៊ុយក្រែនអំពាវនាវឲ្យរៀបចំការបោះឆ្នោតថ្មីនៅភាគខាងកើត

ប្រធានាធិបតីអ៊ុយក្រែនអំពាវនាវឲ្យរៀបចំការបោះឆ្នោតថ្មីនៅភាគខាងកើត - ảnh 1
ប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko (រូបថត៖bloomberg.com)


(VOVworld) - ប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko នាថ្ងៃទី៤ វិច្ឆិកាបាន
អំពាវនាវឲ្យមានការរៀបចំការបោះឆ្នោតតំបន់តាមច្បាប់របស់អ៊ុយក្រែននៅបណ្ដា
តំបន់ភាគខាងកើតប្រទេសនេះ។ថ្លែងមតិនៅកិច្ចប្រជុំជាបន្ទាន់របស់ក្រុមប្រឹក្សាការ
ពារជាតិ និងសន្តិសុខជាតិអ៊ុយក្រែន លោក Poroshenko បានឲ្យដឹងថា៖យើងខ្ញុំបាន
ត្រៀមខ្លួនជាស្រេចកំណត់ច្បាស់ទីកន្លែងបោះឆ្នោតនឹងបានរៀបចំតាមច្បាប់អ៊ុយ
ក្រែន។លោក Poroshenko បានចោទប្រកាន់កម្លាំងទាមទាឯករាជ្យនៅភាគខាងកើត បានរំលោភកិច្ចព្រមព្រៀងការឈប់បាញ់ដែលបានចុះហត្ថលេខានៅរដ្ឋធានី Minsk របស់ប្រទេសបេឡារុស។លោក​ Poroshenko បានសំណូមពរថ្នាក់ដឹកនាំផ្នែកសន្តិ
សុខនិងរដ្ឋសភា លុបចោលក្រមច្បាប់ស្ដីពីការប្រគល់បទបញ្ញាត្តិពិសេសសំរាប់
បណ្ដាតំបន់នៅភាគខាងកើត ក្នុងនោះមានតំបន់ដែលកម្លាំងទាមទាឯករាជ្យកំពុង
កាន់កាប់។
ក្នុងបំរ៉ែបំរួលទាក់ទិន១ លោក​ Alexander Zakharchenko អ្នកឈ្នះក្នុងការបោះឆ្នោត
ក្រុមប្រឹក្សានិតិបញ្ញាត្តិ នាចុងសប្តាហ៍មុន បានធ្វើសច្ចាប្រនិធានទទួលតំណែងជា
ប្រមុខដឹកនាំសាធារណៈរដ្ឋប្រជាជន Donetsk ស្វ័យប្រកាស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ