ប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani អះអាងថាអ៊ីរ៉ង់នឹងឆ្លងផុតរាល់វិធាន ការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក

(VOVWORLD) - ប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani នាថ្ងៃទី២៨ខែសីហាបានប្រកាសថា អ៊ីរ៉ង់ នឹងឆ្លងផុត រាល់វិធានការដាក់ទណ្ឌកម្មថ្មីដែលអាមេរិកដាក់ឡើងវិញប្រឆាំងលើ ទីក្រុង Tehran ព្រមទាំងអះអាងពីការវាយឲ្យបរាជ័យគ្រប់ឧបាយកលសំដៅទៅ លើប្រទេសសាធារណរដ្ឋឥស្លាមនេះ។
ប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani អះអាងថាអ៊ីរ៉ង់នឹងឆ្លងផុតរាល់វិធាន ការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក - ảnh 1 ប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani

ថ្លែងមតិក្នុងសម័យប្រជុំរដ្ឋសភានិងផ្សាយដោយផ្ទាល់នៅទូរទស្សន៍ជាតិ លោក Rouhani បានអះអាងថារដ្ឋាភិបាលនឹងវាយបរាជ័យរាលឧបាយកលរបស់ បណ្តាប្រទេសលោកខាងលិចសំដៅប្រឆាំងលើប្រទេសសាធារណរដ្ឋឥស្លាមនេះ។ ឆើយ សំនួរទៅកាន់សមាជិកព្រឹទ្ធសភាអំពីដំណោះស្រាយលើបញ្ហាសេដ្ឋកិច្ច លោក Rouhani បានលើកច្បាស់ថា  «នាបច្ចុប្បន្នបញ្ហាសេដ្ឋកិច្ចពិតជា បញ្ហាធ្ងន់ធ្ងរ ណាស់ ប៉ុន្តែបញ្ហាសំខាន់ជាងនេះគឺជាមានមនុស្សជាច្រើន បានបាត់បង់ទំនុក ទុកចិត្តក្នុង អនាគតនៃប្រទេសសាធារណរដ្ឋឥស្លាមនេះ ដោយមន្ទិលសង្ស័យ អំពីកម្លាំងរបស់ អ៊ីរ៉ង់ផងដែរ»។ លោក Rouhani ក៏សង្កត់ធ្ងន់ថាអ៊ីរ៉ង់មិនខ្លាច អាមេរិកក៏ដូចជាគ្រប់បញ្ហាខាងសេដ្ឋកិច្ចនោះឡើយ ព្រមទាំងសំដែងនូវក្តីទំនុក ទុកចិត្តថាទីក្រុង Tehran នឹងឆ្លងផុត ពីគ្រប់ឧបសគ្គ ទាំងឡាយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ