ប្រធានាធិបតីអ៊ីរ៉ង់ប្រកាសបញ្ជីរាយនាមនៃបេក្ខជន ក្នុងគណៈរដ្ឋមន្ត្រីថ្មី

ប្រធានាធិបតីអ៊ីរ៉ង់ប្រកាសបញ្ជីរាយនាមនៃបេក្ខជន ក្នុងគណៈរដ្ឋមន្ត្រីថ្មី - ảnh 1
ប្រធានាធិបតីលើកទី ៧ របស់អ៊ីរ៉ង់ លោក Hasan Rowhani (Image; Vietnamplus)

(VOVworld) – នាថ្ងៃទី ៤ សីហា បន្ទាប់ពីពិធីសច្ចាប្រនិធានទទួលកាន់ដំណែង ធ្វើជាប្រធានាធិបតីលើកទី ៧ របស់អ៊ីរ៉ង់ លោក Hasan Rowhani បានប្រកាស បញ្ជីឈ្មោះបេក្ខជនសមាជិករដ្ឋាភិបាលថ្មី។ កាយវិការនេះរបស់ លោក Rowhani ត្រូវបានចាត់ទុកជាការអនវុត្តកិច្ចសន្យាអំពីការស្តារខឿនសេដ្ឋកិច្ចនៃប្រទេសនេះ
ឡើងវិញ ដែលរងឥទ្ធិពលដ៏ធ្ងន់ធ្ងរដោយបទដាក់ទណ្ឌកម្មរបស់លោកខាងលិច
ចំពោះកម្មវិធីនុយក្លេអ៊ែរនៃប្រទេសនេះ។ ទន្ទឹមនឹងនោះ លោក Rowhani បាន
សន្យាឆ្ពោះទៅការសន្ទនាមានចរិតលក្ខណៈស្ថាបនាជាមួយសហគមន៍អន្តរជាតិ
ផងដែរ។ រដ្ឋសភាអ៊ីរ៉ុង់នឹងពិនិត្យមើលបញ្ជីឈ្មោះបេក្ចជនពោលខាង ក្នុងរយៈ
ពេល ១០ ថ្ងៃ។ ប៉ុន្តែ មជ្ឈដ្ឋានអ្នកសារព័ត៌មានបានឲ្យដឹងថា៖ សមាជិក សភាប្រទេស
នេះត្រៀមខ្លួនជាស្រេចដំណើរការបោះឆ្នោតក្នុងរយៈពេល ១ សប្តាហ៍ តែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ