ប្រធានាធិបតីអ៊ីរ៉ង់អំពាវនាវឲ្យបាតុករជៀសវាងអំពើហឹង្សា

(VOVWORLD) - នាថ្ងៃទី៣១ ធ្នូ ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បានអញ្ជើញថ្លែង មតិជាលើកដំបូងទាក់ទិនដល់ករណីធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល។ 
ប្រធានាធិបតីអ៊ីរ៉ង់អំពាវនាវឲ្យបាតុករជៀសវាងអំពើហឹង្សា - ảnh 1ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani (រូបថត៖ AFP) 

ថ្ងៃទី៣១ ធ្នូ ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បានអញ្ជើញថ្លែង មតិជាលើកដំបូងទាក់ទិនដល់ករណីធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល។ លោក Hassan Rouhani ចាត់ទុកថា ប្រជាជនមានសិទ្ធិបង្ហាញទស្សនៈ ប៉ុន្តែមិនបាននាំ ទៅអំពើហឹង្សា ហើយបង្ខូចទ្រព្យសម្បត្តិសាធារណៈនោះឡើយ។ តាមប្រធានាធិបតី រូបនេះថា ករណីធ្វើបាតុកម្មនានាក្នុងប៉ុន្មានថ្ងៃកន្លងទៅ បានសរឲ្យឃើញថា អ៊ីរ៉ង់ ជាប្រទេសសេរីនិងប្រតិបត្តិការតាមរដ្ឋធម្មនុញ្ញ ហើយប្រជាជនគ្រប់រូបសុទ្ធតែ មានសិទ្ធិរិះគន់រដ្ឋាភិបាល។ ប៉ុន្តែ ថ្នាក់ដឹកនាំអ៊ីរ៉ង់សង្កត់ធ្ងន់ថាគោលដៅចុង ក្រោយរបស់បាតុកម្មគឺត្រូវឆ្ពោះទៅការកែលំអស្ថានភាពប្រទេសជាតិ។

ការធ្វើបាតុកម្មនៅអ៊ីរ៉ង់បានឈានចូលថ្ងៃទី៤ដោយមនុស្សរាប់ពាន់នាក់ ចូលរួមដើរដង្ហែក្បួននៅទីក្រុងជាច្រើននៃប្រទេសនេះ សំដៅប្រឆាំងជំទាស់ ស្ថានការណ៍អតិផរណានិងគ្មានការងារធ្វើកំពុងកើនឡើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ