ប្រធានាធិបតីអាល្លឺម៉ង់ Frank-Walter Steinmeier បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមដោយជោគជ័យ

(VOVWORLD) - នាយប់ថ្ងៃទី ២៤ មករា ប្រធានាធិបតីសហព័ន្ធអាល្លឺម៉ង់ លោក Frank-Walter Steinmeier និងលោកជំទាវបានចាកចេញពីទីក្រុងហូជីមិញ បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៤ ខែមករា តបតាមការអញ្ជើញរបស់ប្រធានរដ្ឋលោក Vo Van Thuong និងលោកជំទាវ។ 
ប្រធានាធិបតីអាល្លឺម៉ង់ Frank-Walter Steinmeier បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមដោយជោគជ័យ - ảnh 1ប្រធានរដ្ឋ លោក Vo Van Thuong និងប្រធានាធិបតីអាល្លឺម៉ង់ លោក Frank-Walter Steinmeier ក្នុងកិច្ចពិភាក្សា (រូបថត៖ Thong Nhat/TTXVN)

ក្នុងដំណើរបំពេញទស្សនកិច្ចនៅវៀតណាម លោកប្រធានាធិបតីអាល្លឺម៉ង់ Frank-Walter Steinmeier បានជួបពិភាក្សា និងចូលរួមពិធីជប់លៀងរបស់ប្រធានរដ្ឋ លោក Vo Van Thuong; ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងប្រធានរដ្ឋសភា លោកVuong Dinh Hue។ នៅក្នុងជំនួបពិភាក្សា និងកិច្ចប្រជុំនានា ថ្នាក់ដឹកនាំវៀតណាមបានសម្តែងនូវជំនឿថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព និងទំនុកចិត្តខាងនយោបាយ បង្កើតការលើកទឹកចិត្តដើម្បីលើកកំពស់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - អាល្លឺម៉ង់; អះអាងថា វៀតណាមជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងផ្តល់អាទិភាពក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយអាល្លឺម៉ង់។ រីឯខ្លួនវិញ ប្រធានាធិបតីលោក Frank-Walter Steinmeier បានអះអាងនូវបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម ជាពិសេសលើវិស័យពាណិជ្ជកម្ម-វិនិយោគ ការបំប្លែងថាមពល ពលករ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ក៏ដូចជាសម្របសម្រួលយ៉ាងជិតស្និទ្ធ រួមចំណែកដល់សន្តិភាព និងបញ្ហាកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក។

ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម លោកប្រធានាធិបតីអាល្លឺម៉ង់ Frank-Walter Steinmeier បានទៅទស្សនាមណ្ឌលអក្សរសាស្ត្រ - Quoc Tu Giam; ជួបសំណេះ សំណាលជាមួយក្រុមនិស្សិត និងសិក្ខាកាមក្នុងវិជ្ជាជីវៈជាច្រើន ដែលត្រៀមទៅប្រទេសអាល្លឺម៉ង់ ដើម្បីសិក្សា និងធ្វើការ; ទស្សនា និងធ្វើការនៅទីក្រុងហូជីមិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ