ប្រធានាធិបតី​អ៊ីស្រាអែល ​ធ្វើដំណើរ​​ទស្សនកិច្ច​​ជា​លើក​ដំបូងទៅកាន់​​បារ៉ែន

(VOVWORLD) - នាថ្ងៃទី៤ ខែធ្នូ សេចក្តីប្រកាសរបស់ការិយាល័យប្រធានាធិបតីអ៊ីស្រាអែល បានបញ្ជាក់ថា លោក Isaac Herzog បានហោះហើរទៅកាន់ប្រទេសបារ៉ែន ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ ដែលជាដំណើរទស្សនកិច្ចលើកដំបូងក្នុងប្រវត្តិសាស្ត្រទៅកាន់ប្រទេសបារ៉ែន ដោយប្រធានាធិបតីអ៊ីស្រាអែល។
ប្រធានាធិបតី​អ៊ីស្រាអែល ​ធ្វើដំណើរ​​ទស្សនកិច្ច​​ជា​លើក​ដំបូងទៅកាន់​​បារ៉ែន - ảnh 1រដ្ឋមន្ត្រីការបរទេសបារ៉ែន ទទួលស្វាគមន៍ប្រធានាធិបតីអ៊ីស្រាអែល Isaac Herzog ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២២ (រូបថត៖ Amos Ben Gershom/ GPO)

ទំនាក់ទំនងរវាងអ៊ីស្រាអែល និងបារ៉ែនមានភាពប្រសើរឡើងចាប់តាំងពីប្រទេសទាំងពីរបានចូលរួមកិច្ចព្រមព្រៀង Abraham ដែលបានចុះហត្ថលេខាក្នុងខែកញ្ញា ឆ្នាំ ២០២០ ដើម្បីធ្វើប្រក្រតីភាពទំនាក់ទំនងរវាងអ៊ីស្រាអែល និងបណ្តាប្រទេសមូស្លីម/ឈូងសមុទ្រ ដែលក្នុងនោះសហរដ្ឋអាមេរិកដើរតួជាអ្នកសម្របសម្រួលដ៏សំខាន់។ មុននោះ មានតែអេហ្ស៊ីប និងហ្ស៊កដានីប៉ុណ្ណោះ ជាប្រទេសក្នុងប្លុកដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល។

បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀង Abraham ពាណិជ្ជកម្មរវាងអ៊ីស្រាអែល និងបារ៉ែនបានកើនឡើងជាលំដាប់ ហើយកើនឡើងដល់ ៧,៥ លានដុល្លារនៅឆ្នាំ ២០២១។ ក្នុងនោះការនាំចេញរបស់អ៊ីស្រាអែលស្រូបយកប្រហែល ៤ លានដុល្លារ ដែលភាគច្រើនជាផលិតផលធ្វើពី រ៉ែត្បូង ពេជ្រ សារធាតុគីមីសម្រាប់ឧស្សាហកម្ម គ្រឿងម៉ាស៊ីននិងឧបករណ៍។ ម៉្យាងវិញទៀត អ៊ីស្រាអ៊ែល នាំចូលជាចម្បងគឺ លោហៈធាតុ រ៉ែ និងផលិតផលគីមីឥន្ធនៈ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ