ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah Al Sisi អញ្ជើញធ្វើជាអធិបតីក្នុងពិធីទទួល បដិសណ្ឋារកិច្ចនិងជំនួបចរចាជាមួយប្រធានរដ្ឋវៀតណាមលោក Tran Dai Quang

(VOVWORLD) - ទទួលសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah Al Sisi ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងលោកជំទាបដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅអេហ្ស៊ីបចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៩ ខែសីហា។ 

នារសៀលថ្ងៃទី២៧ ខែសីហា ពិធីទទួល បដិសណ្ឋារកិច្ចជាផ្លូវការប្រធានរដ្ឋលោក Tran Dai Quang លោកជំទាវនិង គណៈប្រតិភូជាន់ខ្ពស់វៀតណាមត្រូវបានរៀបចំឡើងយ៉ាងមហោឡារឹតនៅវិមានប្រធានាធិបតីអេហ្ស៊ីប។

ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah Al Sisi អញ្ជើញធ្វើជាអធិបតីក្នុងពិធីទទួល បដិសណ្ឋារកិច្ចនិងជំនួបចរចាជាមួយប្រធានរដ្ឋវៀតណាមលោក Tran Dai Quang - ảnh 1ទិដ្ឋភាពនៃជំនួបចរចារវាងភាគីទាំងពីរ (រូបថត៖ TTXVN)

        ក្រោយពីពិធីទទួល ប្រធានរដ្ឋលោក Tran Dai Quang និងប្រធានាធិបតី អេហ្ស៊ីបលោក Abdel Fattah Al Sisi បានដំណើរការចរចា។ លោកប្រធានា ធិបតីអេហ្ស៊ីបបានអះអាងថា ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋលោក Tran Dai Quang ជាព្រឹត្តិការណ៍សំខាន់ដែលបង្កើតកម្លាំងចលករសម្រាប់ទំនាក់ទំនង មិត្តភាព ប្រពៃណី និងកិច្ចសហប្រតិបតិ្តការលើវិស័យជាច្រើនរវាងប្រទេសទាំង ពីរឈានចូលដំណាក់កាលអភិវឌ្ឍថ្មីដ៏ស៊ីជំរៅនិងប្រកបដោយប្រសិទ្ធភាពជាងមុន។

        ថ្នាក់ដឹកនាំទាំងពីររូបបានកត់សម្គាល់នូវការរីកចម្រើនក្នុងទំនាក់ទំនង ទ្វេភាគីនាពេលកន្លងទៅ ដោយមានការរៀបចំសម័យប្រជុំលើកទី១អនុគណៈ កម្មការសហប្រតិបតិ្តការអំពីពាណិជ្ជកម្មនិងឧស្សាហកម្មនៅអេហ្ស៊ីបនាខែមេសាឆ្នាំ២០១៨ សំដៅលាតត្រដាងអនុវត្តន៍លទ្ធផលដែលទទួលបានក្នុងសម័យប្រជុំ លើកទី៥គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម អេហ្ស៊ីបកាលពីខែសីហាឆ្នាំ ២០១៧។ ប្រធានាធិបតីលោក Al Sisi បានសន្យាថា នឹងបញ្ជាណែនាំឲ្យក្រសួង ស្ថាប័ននានារបស់អេហ្ស៊ីបបង្កគ្រប់លក្ខណៈងាយស្រួលដើម្បីសហគ្រាសនិង ទំនិញវៀតណាមជ្រៀតចូលទីផ្សារអេហ្ស៊ីប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ