ប្រធានាធិបតីអេហ្ស៊ីបលោក El-Sisi ចាប់ផ្ដើមដំណើរទស្សនកិច្ចលើកទី៤នៅទ្វីបអាស៊ី

(VOVWORLD) - ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah El-Sisi នាថ្ងៃទី២ កញ្ញា បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអាស៊ីចំនួន២ រួមមានចិននិងវៀតណាម ចាប់ពីថ្ងៃទី៣ កញ្ញា។

ប្រធានាធិបតីអេហ្ស៊ីបលោក El-Sisi ចាប់ផ្ដើមដំណើរទស្សនកិច្ចលើកទី៤នៅទ្វីបអាស៊ី - ảnh 1 ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah El-Sisi (រូបថត៖AFP/TTXVN)

(VOVworld) - ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah El-Sisi នាថ្ងៃទី២ កញ្ញា បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអាស៊ីចំនួន២រួមមានចិននិងវៀតណាម ចាប់ពីថ្ងៃទី៣ កញ្ញា។ នេះជាដំណើរទស្សនកិច្ចទៅកាន់ទ្វីបអាស៊ីលើកទី៤ របស់លោក El-Sisi និងជាដំណើរទស្សនកិច្ចលើកទី៣ របស់លោកនៅប្រទេស ចិន ចាប់តាំងពីឡើងកាន់អំណាចកាលពីខែមិថុនាឆ្នាំ២០១៤ មក។ ប្រមុខដឹកនាំអេហ្ស៊ីបរូបនេះអញ្ជើញទៅកាន់ចិនក្នុងឋានៈជាភ្ញៀវអញ្ជើញរបស់ប្រធានរដ្ឋចិនលោក Xi Jinping ចូលរួមសន្និសីទកំពូលក្រុមខឿនសេដ្ឋកិច្ចធំ ទើបលេចឡើង (BRICS) ដែលត្រូវបានរៀបចំឡើងនៅទីក្រុង Xianmen ចាប់ពី ថ្ងៃទី៣ដល់ទី៥កញ្ញា។  ថ្នាក់ដឹកនាំអេហ្ស៊ីបនិងចិនទាំង២រូបនឹងអញ្ជើញជួប ចរចារអំពីវិធានការបង្កើនទំនាក់ទំនងទ្វេភាគីនៅខាងក្រៅសន្និសីទ BRICS លើកនេះ។

        ក្រោយពីចិន ប្រធានាធិបតីលោក El-Sisi នឹងអញ្ជើញទៅបំពេញទស្សនកិច្ច នៅវៀតណាមចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៧ កញ្ញា។ នេះជាដំណើរទស្សនកិច្ចដំបូង របស់ប្រធានាធិបតីអេហ្ស៊ីបមួយរូបនៅវៀតណាម ចាប់តាំងពីពេលដែលប្រទេស ទាំង២បង្កើតទំនាក់ទំនងការទូតកាលពីឆ្នាំ១៩៦៣មក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ