ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិអំពាវនាវឱ្យកសាង "ខឿនសេដ្ឋកិច្ច​ថ្មី​អំពីទឹក"

(VOVWORLD) - ពិភពលោកចាំបាច់ត្រូវធ្វើកំណែទម្រង់របៀបរបប ហើយត្រូវការ ក្រុមប្រឹក្សា រួមមានទីភ្នាក់ងារអង្គការសហប្រជាជាតិ  ដឹកនាំដោយបេសកជនពិសេសរបស់អង្គការសហប្រជាជាតិមួយរូប និងគណៈកម្មាធិការអ្នកវិទ្យាសាស្ត្រ ដើម្បីជួយឧបត្ថម្ភដល់ក្រុមប្រឹក្សានេះ។
ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិអំពាវនាវឱ្យកសាង ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លោក Csaba Korosi (រូបថត៖ VNA)

ក្នុងកិច្ចពិភាក្សាស្តីពីទឹកស្អាតនៃវេទិកានយោបាយកម្រិតខ្ពស់ស្តីពីការអភិវឌ្ឍន៍ ប្រកបដោយចីរភាព (HLPF) ដែលប្រព្រឹត្តទៅនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីម្សិលមិញ (១១ កក្កដា) ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លោក Csaba Korosi បានអំពាវនាវឱ្យមាន "ខឿនសេដ្ឋកិច្ចថ្មីអំពីទឹកនិងការកសាង" បណ្តាញអប់រំទឹកជាសកល" ហើយតាមនោះកសាងសមត្ថភាព និងជួយឧបត្ថម្ភដល់ប្រទេសកំពុងអភិវឌ្ឍន៍។ លោក Csaba Korosi បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចព្រមព្រៀងឆ្លងដែន ប្រកបដោយបរិយាប័ន្ន និងទូលំទូលាយ ដោយផ្អែកលើអនុសញ្ញាស្តីពីទឹករបស់អង្គការសហប្រជាជាតិ ដើម្បីជួយឧបត្ថម្ភដល់ប្រទេសនានានៅគ្រប់តំបន់ទាំងអស់។ យោងតាមលោកបានឲ្យដឹងថា ពិភពលោកចាំបាច់ត្រូវធ្វើកំណែទម្រង់របៀបរបប ហើយត្រូវការ ក្រុមប្រឹក្សា រួមមានទីភ្នាក់ងារអង្គការសហប្រជាជាតិ  ដឹកនាំដោយបេសកជនពិសេសរបស់អង្គការសហប្រជាជាតិមួយរូប និងគណៈកម្មាធិការអ្នកវិទ្យាសាស្ត្រ ដើម្បីជួយឧបត្ថម្ភដល់ក្រុមប្រឹក្សានេះ។ ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិបានអះអាងថា បច្ចុប្បន្ននៅតែខ្វះសកម្មភាពជាក់ស្ដែង ដើម្បីអនុវត្តន៍គោលដៅទាំងនេះ។

ក្នុងកិច្ចប្រជុំនេះ បើតាមគណៈកម្មាធិការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ ពិភពលោកត្រូវតែពន្លឿនល្បឿនអនុវត្តន៍ ដើម្បីសម្រេចរួចរាល់ "ការគ្របដណ្តប់" នៃទឹកស្អាតនៅទូទាំងពិភពលោកនាឆ្នាំ ២០៣០ខាងមុខផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ