ប្រធានរដ្ឋ Truong Tan Sang ៖ វៀតណាមប្តេជ្ញារួមជាមួយអាមេរិកនិងប្រទេសជាសមាជិកនានាបញ្ចប់ការចរចារ TPP

ប្រធានរដ្ឋ Truong Tan Sang ៖ វៀតណាមប្តេជ្ញារួមជាមួយអាមេរិកនិងប្រទេសជាសមាជិកនានាបញ្ចប់ការចរចារ TPP - ảnh 1
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានជួបសន្ទនាជាមួយដំណាងពាណិជ្ជកម្មអាមេរិក លោក Michael Froman

(VOV)_ក្នុងឱកាសចូលរួមសន្និសីទកំពូល អង្គការសហប្រជាជាតិនៅអាមេរិក
 ​នាថ្ងៃទី២៨ កញ្ញា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានជួប​សន្ទនា​ជា
មួយដំណាងពាណិជ្ជកម្មអាមេរិក លោក Michael Froman ។ នៅទី​នេះ​ប្រធានរដ្ឋបាន
ស្នើអោយភាគីអាមេរិកសកម្មបំពេញរាល់សំណូមពររបស់វៀត​ណាម អំពីការបើក
ទ្វារទីផ្សារ បង្កលក្ខណះងាយស្រួលសំរាប់ទំនិញវៀតណាម ​ក្នុងនោះមានការកាត់
បន្ថយរបងពាណិជ្ជកម្មចំពោះទំនិញវៀតណាម។ ទន្ទឹមនឹងនោះ ​ប្រទេសទាំងពីរត្រូវ
តែបង្កើនកិច្ចសហប្រតិបត្តិការ ដោយផ្អែកទៅលើស្មារតីនៃ​សេចក្ដីប្រកាស ស្ដីអំពី
ចក្ខុវិស័យរួម រវាងវៀតណាមនិងអាមេរិក ដើម្បីអនុវត្តល្អ​កិច្ចសន្យានិងការតព្វកិច្ច
ទាំងឡាយ​ក្នុង TPP ស្នើយអោយអាមេរិកទទួលស្គាល់​បទប្បញ្ញាត្តិសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម។ វៀតណាមអះអាងនូវការប្តេជ្ញាចិត្តជាមួយអាមេរិក និងប្រទេស
សមាជិកផ្សេងៗ សម្រេចការចរចារអំពី TPP យ៉ាងឆាប់ៗ។

          រីឯលោក Michael Froman បានចែករំលែកអំពី​យ​ថាទស្សន៍នៃ​ការចរចារ TPP
 ហើយក៏វាយតំលៃខ្ពស់ចំពោះការចរចារទ្វេភាគី វៀតណាម-អាមេរិក ​ក្នុងក្របខ័ណ្ឌ
 TPP ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ