ប្រធានរដ្ឋ នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភារាយការណ៍នូវកិច្ចការក្នុងអាណត្តិ

(VOVworld)-ក្នុងថ្ងៃទី២២មិនា សមាជិកសភាចូលរូមសម័យប្រជុំលើកទី១១រដ្ឋសភា វៀតណាមនីតិកាលទី១៣ បានផ្ទៀងស្តាប់នូវរបាយការណ៍អាណត្តិ៥ឆ្នាំ របស់ថ្នាក់ ដឹកនាំកំពូលដែលក្នុងនោះមានរបាយការណ៍របស់ប្រធានរដ្ឋលោក Truong Tan Sang នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Nguyen Tan Dung និង ប្រធានរដ្ឋសភាលោក Nguyen
Sinh Hung ។ សម័យប្រជុំនេះត្រូវបានផ្សាយ លើវិទ្យុសម្លេងនិងលើកញ្ជក់ទូរទស្សន៍
ជាតិផ្ទាល់។

        ក្នុងរបាយការណ៍អាណត្តិរដ្ឋសភានីតិកាលទី១៣ ប្រធានរដ្ឋសភាលោក Nguyen
Sinh Hung បានអះអាងថា រយៈពេល៥ឆ្នាំកន្លងទៅ រដ្ឋសភានិងស្ថាប័ន នានារបស់
រដ្ឋសភាបានអនុវត្តនូវការងារជាច្រើន រួមចំណែកនាំប្រទេសជាតិឆ្លង ផុតរាល់ការលំ
បាក និងបន្តជម្រុញការផ្លាស់ប្តូរថ្មី កសាងនិងការពារមាតុប្រទេស ។​ស្តីពីមុខងារបង្កើត រដ្ឋធម្មនុញ្ញនិងការងារតាក់តែងច្បាប់ គឺរដ្ឋសភាទទួលបានលទ្ធ ផលលិចធ្លោ សំខាន់
ជាច្រើន ឆ្លើយតបនឹងតម្រូវការនៃជីវភាពរស់នៅជាក់ស្តែង។  រួមជាមួយការអនុម័ត
រដ្ឋធម្មនុញ្ញឆ្នាំ២០១៣នោះ រដ្ឋសភានីតិកាលទី១៣ក៏បាន ពិនិត្យ ធ្វើវិសោធនកម្ម
បំពេញបន្ថែមនិងផ្សព្វផ្សាយក្រមច្បាប់ថ្មីជាច្រើន សម្រេចជាសារវ័ន្តនូវប្រព័នច្បាប់
ស្តីពីការកសាងនីតិរដ្ឋសង្គមនិយម យន្តការ សេដ្ឋកិច្ចទីផ្សារ ច្បាប់ស្តីពីសិទ្ធិមនុស្ស សិទ្ធិនិងកាត្វាពកិច្ចជាសារវ័ន្តរបស់ពលរដ្ឋ សេរីភាពប្រជាធិបតេយ្យសម្រាប់ប្រជាជន។

ប្រធានរដ្ឋ នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភារាយការណ៍នូវកិច្ចការក្នុងអាណត្តិ - ảnh 1
ប្រធានរដ្ឋសភា លោក Nguyen Sinh Hung រាយការណ៍
នៅសម័យប្រជុំ

        រដ្ឋសភានីតិកាលទី១៣ក៏បានគូសសញ្ញាក្នុងការអនុវត្តតួនាទីសម្រេចរាល់ បញ្ហាសំខាន់ៗរបស់ប្រទេសជាតិខណៈដែលផ្សព្វផ្សាយនូវសេចក្តីសម្រេចចិត្ត សំខាន់ៗស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ លោក Nguyen Sinh Hung បានលើក
ច្បាស់ថា៖

        “ក្នុងលក្ខណៈដែលខឿនសេដ្ឋកិច្ចមានការលំបាកនោះ រដ្ឋសភាបានមាន សេចក្តីសម្រេចព្រមៗគ្នាជាច្រើន សំដៅទប់ទល់បន្ទាន់ អនុវត្តគោលនយោបាយ
រូបីវត្ថុ និងគោលនយោបាយសារពើពន្ធម៉ត់ចត់ ប្តេជ្ញាធានាសន្តិសុខហិរញ្ញវត្ថុ ជាតិ រក្សាម៉ាក្រូសេដ្ឋកិច្ច បង្កើតសន្ទុះកំណើនសេដ្ឋកិច្ចនិងធានាសន្តិសុខសង្គម ។ សេច
ក្តីសម្រេចចិត្តជាច្រើនបានដោះស្រាយបន្ទាន់រាល់ការជំពាក់ជំពិនក្នុង ជីវភាពរស់
នៅ ដូចជាកិច្ចការពារអធិបតេយ្យភាពកោះសមុទ្រ និងដំឡើងប្រាក់ បៀវត្សសម្រាប់
មុខសញ្ញាទទួលប្រាក់ខែពីថវិការរដ្ឋប៉ុន្តែនៅជួបការលំបាកជាដើម”។

        សកម្មភាពឃ្លាំមើលរបស់រដ្ឋសភាមានការផ្លាស់ប្តូរជាច្រើនពីមជ្ឈឹមរហូត ទៅ
ដល់មូលដ្ឋាន។អាណត្តិរដ្ឋសភានីតិកាលទី១៣ក៏បានគូសសញ្ញាប្រវត្តិសាស្ត្រ មួយ
ខណៈដែលជាលើកដំបូងរដ្ឋសភាបានអនុវត្តការយកសន្លឹកឆ្នោតទំនុកទុក ចិត្តចំពោះ
មុខដំណេងដោយរដ្ឋសភាជ្រើសរើសនិងអនុម័ត។​លោក Nguyen Sinh Hung បាន
វាយតម្លៃថា៖

        “សកម្មភាពឃ្លាំមើលរបស់រដ្ឋសភាមានការផ្លាស់ប្តូរជាច្រើន បង្កើតឡើង នូវបម្រែបម្រួលយ៉ាងខ្លាំងក្លាក្នុងសម្មភាពរបស់ក្បាលមាស៊ីនរដ្ឋពីមជ្ឈឹមទៅ
ដល់តំបន់។ តាមរយៈការឃ្លាំមើលនេះ រាល់កំហិត ភាពអន់ខ្សោយក្នុងការគ្រប់ គ្រងរបស់ស្ថាប័នគ្រប់ជាន់ថា្នក់ត្រូវបានរកឃើញនិងដោះស្រាយបន្ទាន់ បង្កើត នូវឥទ្ធិពលវិជ្ជមានក្នុងសង្គម​ ពីនោះ ពង្រឹងជំនឿជាក់របស់ប្រជាជនទៅលើការ ដឹកនាំរបស់បក្សនិងការងារគ្រប់គ្រងរបស់រដ្ឋ”។

ប្រធានរដ្ឋ នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភារាយការណ៍នូវកិច្ចការក្នុងអាណត្តិ - ảnh 2
នាយករដ្ឋមន្ត្រូរដ្ឋាភិបាល Nguyen Tan Dung រាយការណ៍
នៅក្នុងសម័យប្រជុំ

        រាយការណ៍ចំពោះមុខរដ្ឋសភាអំពីអាណត្តិ៥ឆ្នាំកន្លងទៅ នាយករដ្ឋមន្ត្រី
លោក Nguyen Tan Dung បានរំលឹកឡើងវិញនូវលទ្ធផលដែលរដ្ឋាភិបាលទទួល បានក្នុងការគ្រប់គ្រងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធ្វើសមាហរណកម្មអន្តរជាតិ។ រដ្ឋា ភិបាលក៏បានសកម្មក្នុងការអនុវត្តនិងទទួលបានលទ្ធផលវិជ្ជមានក្នុងការអនុវត្ត​សេចក្តីសម្រេចិត្តមជ្ឈឹមស្តីពីការអភិវឌ្ឍន៍វប្បធម៌ កសាងមនុស្សវៀតណាម និងសេចក្តីសម្រេចចិត្តស្តីពីគោលនយោបាយសង្គម។ ស្តីពីការងារទំនាក់ទំនង កិច្ចការបរទេសនិងធ្វើសមាហរណកម្មសេដ្ឋកិច្ច រដ្ឋាភិបាល នាយករដ្ឋមន្ត្រីបាន ដាក់សំណើរជាមួយបក្ស រដ្ឋសភានូវសេចក្តីសម្រេចចិត្តសំខាន់ៗ ស្តីពីបញ្ហានេះ ជាពិសេសគឺច្បាប់សមុទ្រវៀតណាមនិងសេចក្តីសម្រេចចិត្តលេខ២២របស់​ការិយាល័យនយោបាយ។​ស្តីពីមេរៀនបទពិសោធន៍មួយចំនួន នាយករដ្ឋមន្ត្រី
លោក Nguyen Tan Dung បានចាត់ទុកថា៖

        “ត្រូវមានការច្នៃប្រឌិតក្នុងការត្រិះរិះអភិវឌ្ឍន៍ យកផលប្រយោជន៍ជាតិ ផលប្រយោជន៍របស់ប្រជាជនធ្វើជាគោលដៅខ្ពស់បំផុត ប្រមូលផ្តុំកម្លាំងចលករ
កសាងនីតិរដ្ឋ។​ត្រូវបំពេញល្អគោលការណ៍ប្រជាធិបតេយ្យ បង្កើនសាមគ្គីភាព ឯកភាពក្នុងប្រជាជន។ ក្នុងស្ថានភាពលំបាក គឺត្រូវបង្កើនថែមទៀតការធានា សន្តិសុខសង្គមនិងកែលំអរជីវភាពរស់នៅលើគ្រប់វិស័យជូនប្រជាជន។​បង្កើន សិទ្ធិជាម្ចាស់របស់ប្រជាជន និងពង្រីកកត្តាយកមនុស្សជាមជ្ឈមណ្ឌល និង ជា គោលដៅសម្រាប់ការអភិវឌ្ឍន៍”។

        ក៏ក្នុងព្រឹកថ្ងៃទី២២នេះដែរ សមាជិកសភាបានផ្ទៀងស្តាប់ប្រធានរដ្ឋលោក
Truong Tan Sang រាយការណ៍អំពីលទ្ធផលកាងារអាណត្តិ២០១១-២០១៦។ របាយការណ៍បានសង្កត់ធ្ងន់នូវខ្លឹមសារស្តីពីការតាក់តែងច្បាប់ ប្រតិបត្តិច្បាប់
យុត្តិធម៌ កិច្ចការបរទេសនិងកសាងផែនមហាសាមគ្គីប្រជាជនទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ