ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៥០នៃទិវាប្រពៃណីកងទ័ពពិសេស

ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៥០នៃទិវាប្រពៃណីកងទ័ពពិសេស - ảnh 1
ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញថ្លែងមតិក្នុងពិធី

(VOVworld)-អញ្ជើញថ្លែងមតិក្នុងពិធីរំលឹកខួបលើកទី៥០នៃទិវាប្រពៃណីកងទ័ព
ពិសេស ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៩មិនានៅទីក្រុងហាណូយ ប្រធានរដ្ឋលោក
 Tran Dai Quang បានស្នើឲ្យផ្នែកកងទ័ពពិសេស គប្បីម្ចាស់ការក្តាប់ជាប់ ធ្វើការវិភាគ
វាយ តម្លៃនិងព្យាករណ៍ត្រឹមត្រូវនូវសភាពការណ៍ជាក់ស្តែងសំដៅម្ចាស់ការផ្តល់មតិ
 ជាមួយបក្ស រដ្ឋ បក្សទ័ពមជ្ឈឹមនិងក្រសួងការពារប្រទេសនូវគោលនយោបាយនិង
ដំណោះស្រាយសមស្រប។​លោកប្រធានរដ្ឋបានលើកច្បាស់ថា នាពេលខាងមុខ
ផ្នែកទ័ពពិសេសគប្បីកសាងនូវខ្លឹមសារ កម្មវិធីហ្វឹកហាត់ឲ្យស្របទៅនឹងនិន្នាការ
 អភិវឌ្ឍន៍។​ក្នុងឱកាសនេះដែរ ប្រធានរដ្ឋ​ លោក Tran Dai Quang បានអញ្ជើញ
ប្រគល់គ្រឿងឥស្សរិយយសយុទ្ធជ័យថ្នាក់ទី១សម្រាប់ផ្នែកកងទ័ពពិសេសដែល
ទទួល​បានស្នាដៃឆ្នើមក្នុងការកសាងកងទ័ព ពង្រឹងវិស័យការពារប្រទេសរួមចំណែក
ចូលក្នុង បុព្វហេតុកសាងលិទ្ធិសង្គមនិយមនិងការពារមាតុប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ