ប្រធានរដ្ឋ លោក Vo Van Thuong៖ បន្តជំរុញទំនាក់ទំនងនយោបាយដ៏ល្អប្រសើរពិសេសរវាងវៀតណាម និងឡាវ

(VOVWORLD) - ប្រធានរដ្ឋលោក Vo Van Thuong បានអះអាងថា បក្សនិងរដ្ឋវៀតណាមតែងតែផ្តល់អាទិភាពខ្ពស់បំផុតចំពោះទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ។
ប្រធានរដ្ឋ លោក Vo Van Thuong៖ បន្តជំរុញទំនាក់ទំនងនយោបាយដ៏ល្អប្រសើរពិសេសរវាងវៀតណាម និងឡាវ - ảnh 1ប្រធានរដ្ឋលោក Vo Van Thuong បានអញ្ជើញទទួលជួបនាយករដ្ឋមន្ត្រីឡាវលោក Sonexay Siphandone (រូបថត៖ vna)

នារសៀលថ្ងៃនេះ (៦ មករា) នៅវិមានប្រធានរដ្ឋ នៅទីក្រុងហាណូយ ប្រធានរដ្ឋលោក Vo Van Thuong បានអញ្ជើញទទួលជួបនាយករដ្ឋមន្ត្រីឡាវលោក Sonexay Siphandone ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ នៅទីនេះ ប្រធានរដ្ឋលោក Vo Van Thuong បានអះអាងថា បក្សនិងរដ្ឋវៀតណាមតែងតែផ្តល់អាទិភាពខ្ពស់បំផុតចំពោះទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ។ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពគ្នាបន្តរក្សាដំណើរទស្សនកិច្ចជាន់ខ្ពស់និងគ្រប់កម្រិត; អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសំខាន់ៗរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ការពារជាតិ និងការទូត; បន្តផ្តោតសំខាន់លើការអប់រំ និងឃោសនា លើកកំពស់ការយល់ដឹងរបស់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសយុវជនអំពីប្រពៃណីប្រវត្តិសាស្ត្រដ៏ស្និទ្ធស្នាល ស្មោះត្រង់ និងសមិទ្ធិផលនៃទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាម និងឡាវ។ ទន្ទឹមនឹងនោះ បន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ដូចជាការអប់រំ បណ្តុះបណ្តាល ទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ ប្រធានរដ្ឋ លោក Vo Van Thuong បានសង្កត់ធ្ងន់ថា ភាគីទាំងពីរចាំបាច់ត្រូវបន្តជំរុញទំនាក់ទំនងនយោបាយដ៏ល្អពិសេស សម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីដាក់ពង្រាយផែនការ និងគម្រោងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្នើឡាវបន្តយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនវៀតណាមនៅឡាវមានស្ថិរភាព និងអភិវឌ្ឍន៍។

ប្រធានរដ្ឋលោក Vo Van Thuong បានអះអាងថា វៀតណាមគាំទ្រឡាវជាអតិបរមា ដើម្បីឡាវអាចសម្រេចបាននូវទំនួលខុសត្រូវអន្តរជាតិក្នុងឆ្នាំ ២០២៤ ប្រកបដោយជោគជ័យ រួមចំណែកលើកកំពស់ឋាន់ៈរបស់ឡាវ និងរួមចំណែករក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ក្នុងតំបន់ និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ