ប្រធានរដ្ឋចិននឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូង និងសាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតកូរ៉េនាឆ្នាំ​២០១៩ ខាងមុខ

(VOVWORLD) -  ប្រធានរដ្ឋចិន លោក Xi Jinping បានបង្ហាញនូវលទ្ធភាពថានឹងទៅបំពេញទស្សនកិច្ចនៅព្យុងយ៉ាងនាឆ្នាំ ២០១៩ ខាងមុខ។
ប្រធានរដ្ឋចិននឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូង និងសាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតកូរ៉េនាឆ្នាំ​២០១៩ ខាងមុខ - ảnh 1 ប្រធានរដ្ឋចិន លោក Xi Jinping (ស្ដាំ) និង លោក Kim Jong-un មេដឹកនាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (REUTERS)

នាថ្ងៃទី ១៧ខែវិច្ឆិកា ទីភ្នាក់ងារសារព័ត៌មាន Yonhap បានជូនដំណឹងថា ប្រធានរដ្ឋចិន លោក Xi Jinping ទទួលបានការអញ្ជើញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េរបស់មេដឹកនាំ លោក Kim Jong-un ព្រមទាំងបានបង្ហាញនូវលទ្ធភាពថានឹងទៅបំពេញទស្សនកិច្ចនៅព្យុងយ៉ាងនាឆ្នាំ ២០១៩ ខាងមុខ។

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in ក៏បានអញ្ជើញលោក Xi Jinping ប្រធានរដ្ឋចិនទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ខណៈដែលថ្នាក់ដឹកនាំទាំងពីរូបបានជួបទ្វេភាគីនៅខាងក្រៅកិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក(APEC) លើកទី ២៦ ដែលកំពុងប្រព្រឹត្តិទៅនៅរដ្ឋធានី Port Moresby ប្រទេស ប៉ាពួញូហ្គីណេ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ