ប្រធានរដ្ឋចិនសង្កត់ធ្ងន់លើតួនាទីជាអ្នកដឹកនាំរបស់បក្សកុម្មុយនីស្ត

(VOVWORLD) -នាថ្ងៃទី ៨ ខែធ្នូ ប្រធានរដ្ឋចិន លោក Xi Jinping បាន សង្កត់ធ្ងន់លើតួនាទីជាអ្នក ដឹកនាំរបស់បក្សកុម្មុយនីស្តចិន ក្នុងបុព្វហេតុធ្វើកំណែទម្រង់ និងបើកទ្វារក្នុងរយៈពេល ៤០ ឆ្នាំកន្លងទៅនៃប្រទេសខ្លួន ព្រមទាំងអំពាវនាវឲ្យលើកកម្ពស់ និងកែលម្ពគោលមាគ៌ាដឹកនាំរបស់បក្ស។
ប្រធានរដ្ឋចិនសង្កត់ធ្ងន់លើតួនាទីជាអ្នកដឹកនាំរបស់បក្សកុម្មុយនីស្ត - ảnh 1  ប្រធានរដ្ឋចិន លោក Xi Jinping

ថ្លែងនៅសន្និបាតបូកសរុប ៤០ ឆ្នាំ ទិវាចិនអនុវត្តន៍គោលមាគ៌ាធ្វើកំណែទម្រង់ និងបើកទ្វារនោះ ប្រធានរដ្ឋចិន លោក Xi Jinping បានសង្តត់ធ្ងន់ថាបុព្វហេតុធ្វើកំណែទម្រង់ និងបើកទ្វារក្នុងរយៈពេល៤ ទសវត្សរ៍កន្លងទៅរបស់ចិនបានអះអាងនូវតួនាទីជាអ្នកដឹកនាំដ៏សំខាន់របស់បក្សចំពោះសង្គមនិយមរបស់ចិន។ លោក Xi Jinping បានអះអាងនូវការសន្យាបន្តបើកទ្វារចិន ក៏ដូចជាជំរុញរាល់ការខិតខំប្រឹងប្រែងរួម ដើម្បីកសាងសហគមន៍មនុស្សជាតិចែករំលែកជោគវាសនាអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ