ប្រធានរដ្ឋចិនអញ្ជើញចាប់ផ្តើមដំណើរទស្សនកិច្ចនៅអាស៊ីខាងត្បូង


ប្រធានរដ្ឋចិនអញ្ជើញចាប់ផ្តើមដំណើរទស្សនកិច្ចនៅអាស៊ីខាងត្បូង - ảnh 1
ប្រធានរដ្ឋចិន Xi Jinping អញ្ជើញចាប់ផ្តើមដំណើរទស្សនកិច្ចនៅអាស៊ីខាងត្បូង (Image: VNA)

(VOVworld) – នាថ្ងៃទី ១៤ កញ្ញា ប្រធានរដ្ឋចិន លោក Xi Jinping បានអញ្ជើញទៅ
កាន់ទីក្រុង Male ចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋជាផ្លូវការដំបូងនៅ Maldives។ នេះគឺជាដំណើរទស្សនកិច្ចលើកទី ១ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅអាស៊ីខាង
ត្បូងរបស់លោក Xi Jinping។ តាមគំរោង ប្រធានរដ្ឋ​ចិននឹងជួបសន្ទនាជាមួយ
ប្រធានាធិបតី Maldives លោក Abdulla Yameen ដើម្បីពិភាក្សាអំពីការបង្កើនកិច្ច
សហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មនិងទេសចរណ៍។ នាថ្ងៃទី ១៦ កញ្ញា ប្រធានរដ្ឋចិននឹងអញ្ជើញទៅបំពេញ ទស្សនកិច្ចនៅ Sri Lanka និងឥណ្ឌា នាថ្ងៃទី
១៧ កញ្ញា ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ