ប្រធានរដ្ឋជួបសន្ទនាជាមួយនាយិកាជាតិនៃធនាគារពិភពលោកប្រចាំនៅវៀតណាម

ប្រធានរដ្ឋជួបសន្ទនាជាមួយនាយិកាជាតិនៃធនាគារពិភពលោកប្រចាំនៅវៀតណាម - ảnh 1
ប្រធានរដ្ឋជួបសន្ទនាជាមួយនាយិកាជាតិនៃធនាគារពិភពលោកប្រចាំនៅវៀតណាម

          (VOV)_នាថ្ងៃទី៣០ មិនា នៅក្នុងជំនួបសន្ទនាជាមួយ លោកស្រី Victoria
Kwakwa នាយិកាជាតិ ធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាម ​មក​ជំរាបលា
 បញ្ចប់បេសកកម្មនៅវៀតណាម ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បាន
ថ្លែងអំណរគុណចំពោះ WB និងបុគ្គលលោកស្រី Victoria Kwakwa ដែលបានជួយឧបត្ថម្ភវៀតណាម ក្នុងរយៈពេលកន្លងទៅ ជាពិសេសគឺក្នុងដំណាក់កាលប្រទេស
ជាតិជួបការលំបាកបំផុត។ប្រធានរដ្ឋ បានចាត់ទុកថា៖​បណ្ដាគំរោងការណ៍ WB បានជួយវៀតណាម កាត់បន្ថយភាពក្រីក្រ សម្រេច​គោលដៅសហស្សវត្ស។ ជូន
ដំណឹងចំពោះលោកស្រីនាយិកាអំពីស្ថានភាពកំណើនសេដ្ឋកិច្ច ប្រើប្រាស់ទុនកម្ចីរបស់វៀតណាម ប្រធានរដ្ឋបានសង្កត់ធ្ងន់ថា៖ ដើម្បីអនុវត្តគោលដៅកំណើនប្រ
កបដោយនិរន្តរភាព វៀតណាមត្រូវការបន្ថែមប្រភពកម្លាំងខាង​សម្ភារះ ដែលក្នុង
នោះមានការជួយឧបត្ថម្ភពី WB ផង ។ ​រីឯ  លោកស្រី Victoria Kwakwa បានអះ
អាងថា៖​ធនាគារពិភពលោកជានិច្ចកាលបង្កលក្ខណះ និង​ត្រៀម​ខ្លួន​ជា​ស្រេចគាំ
ទ្រវៀតណាមដែរ។

          ក៏ក្នុងថ្ងៃនេះដែរ នៅក្នុងជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក 
Nguyen Tan Dung លោកស្រី Victoria Kwakwa បានចែករំលែកការលំបាកសាកល្បង
 និងការខូចខាតដែលវៀតណាម​កំពុងប្រឈមមុខ ដោយសារស្ថានភាពរាំងស្ងួតនិង
ជាតិប្រៃជ្រាបចូល និងអះអាងថា WB កំពុងសកម្មរួមសហការជាមួយវៀតណាម
 ទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ