ប្រធានរដ្ឋជាស្ដីទីលោកស្រី Dang Thi Ngoc Thinh ទទួលជួបគណៈប្រតិភូ កសិករឆ្នើមក្នុងឆ្នាំ២០១៨

(VOVWORLD) - នាថ្ងៃទី១២ ខែតុលា នៅក្នុងជំនួបជាមួយគណៈប្រតិភូកសិករឆ្នើមដែលត្រូវ បានលើកតម្កើងនៅកម្មវិធី “កសិករវៀតណាមគួរឲ្យមោទនភាពឆ្នាំ២០១៨” នោះ ប្រធានរដ្ឋជាស្ដីទីលោកស្រី Dang Thi Ngoc Thinh បានកោតសរសើរសមាគមន៍ កសិករវៀតណាម ដោយមានការរួមចំណែកយ៉ាងសកម្មទៅក្នុងបុព្វហេតុ កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិនាពេលកន្លងទៅ។ 
ប្រធានរដ្ឋជាស្ដីទីលោកស្រី Dang Thi Ngoc Thinh ទទួលជួបគណៈប្រតិភូ កសិករឆ្នើមក្នុងឆ្នាំ២០១៨ - ảnh 1ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖ VOV) 


លោកស្រីបានឲ្យដឹងថា ឆ្នាំ ២០១៨ជាឆ្នាំរំលឹកខួបលើកទី៧០នៃទិវាលោកប្រធានហូជីមិញចេញសេចក្ដី អំពាវនាវការប្រឡងប្រណាំងស្នេហាជាតិ ហេតុដូច្នេះហើយ សមាគមន៍កសិករវៀត ណាមចាំបាច់ត្រូវផ្ដោតសំខាន់ទៅលើការជំរុញចលនាប្រឡងប្រណាំងឲ្យបាន ខ្លាំងក្លានិងប្រកបដោយប្រសិទ្ធភាពថែមទៀត។ ទន្ទឹមនឹងនោះ សមាគមន៍កសិករ វៀតណាមត្រូវធ្វើជាកម្លាំងស្នូលដែលថែទាំជីវភាពរស់នៅរបស់មុខសញ្ញាគោល នយោបាយ គ្រួសារជនមានគុណូបការៈ និងជនក្រីក្រផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ