ប្រធានរដ្ឋបានចូលរួមកម្មវិធីនិទាឃៈរដូវស្រុកកំណើតឆ្នាំ២០១៤

ប្រធានរដ្ឋបានចូលរួមកម្មវិធីនិទាឃៈរដូវស្រុកកំណើតឆ្នាំ២០១៤ - ảnh 1
កម្មវិធីនិទាឃៈរដូវស្រុកកំណើតឆ្នាំ២០១៤ជាមួយប្រធានបទ “Lac Hong រុងរឿង” ។ (VOV)

        Vovworld-នាយប់ថ្ងៃទី២៣មករា នៅមណ្ឌលកេរ៌្តដំណែលបរមរាជវាំង Thang
Long នៅរដ្ឋធានីហាណូយបានប្រព្រឹត្តទៅកម្មវិធីនិទាឃៈរដូវស្រុកកំណើតឆ្នាំ​២០១៤
ជាមួយប្រធានបទ “Lac Hong រុងរឿង” ។ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងប្រជាអាណិកជនជាង២ពាន់នាក់ដំណាងឲ្យជនវៀតណាម​ជាង​៤,៥លាននាក់
កំពុងរស់នៅប្រទេសនិងដំបន់ដែនដីចំនួន១០៣លើពិភពលោក​បានចូលរួមកម្មវិធី។

        ថ្លែងមតិនៅរាត្រីជួបប្រាស្រ័យនេះ ប្រធានរដ្ឋលោក Truong Tan Sang បាន​ចាត់
ទុកថា៖

        “ក្នុងឆ្នាំកន្លងមក នៅឯបរទេស ជនរួមជាតិវៀតណាមជួបការលំបាកជាច្រើន​
ដោយ​បំរែបំរួលសេដ្ឋកិច្ចសង្គមនៅប្រទេសជាច្រើនលើពិភពលោក ប៉ុន្តែ​មោទនភាព​
ណាស់ថា ជនរួមជាតិវៀតណាមបានខំប្រឹងប្រែងដោយឥតឈប់​ឈរ​ដើម្បីមាន
ជីវភាពរស់នៅកាន់តែស្ថិរភាពពីមួយថ្ងៃទៅមួយថ្ងៃ សមាហរណកម្មរឹង​មាំនៅប្រទេស
សាម៉ី សាមគ្គីភាពកសាងសហគមន៍ ថែទាំរក្សាអត្តសញ្ញាណ​វប្បធម៍​​ជនជាតិ រចនាបទ
និងព្រលឹងវៀតណាម ទន្ទឹមនឹងនោះជានិច្ចកាលឆ្ពោះ​មក​ស្រុកកំណើតប្រទេសជាតិ។”

         ប្រធានរដ្ឋបានអះអាងគោលនយោបាយមុនក៏ដូចជាក្រោយរបស់បក្សនិងរដ្ឋវៀត
ណាមជានិច្ចកាលចាត់ទុកជនវៀតណាមនៅឯបរទេសជាផ្នែកមិនអាចកាត់​ផ្ដាច់ចេញ របស់សហគមន៍ប្រជាជាតិវៀតណាម។

        លោកប្រធានរដ្ឋបានសម្ដែងជំនឿជាក់ថា ឈានទៅឆ្នាំ២០១៤និងប៉ុន្មានឆ្នាំ​ខាង​
មុខ ជាមួយកំលាំងរបស់ផែនមហាសាមគ្គីភាពជាតិ ការគាំទ្រជួយឧបត្ថម្ភ​របស់​មិត្តភក្តិ
អន្តរជាតិ ពិតប្រាកដថាបុព្វហេតុកសាងនិងការពារមាតុប្រទេសនឹង​ទទួលបានជោគ
ជ័យឯករាជ្យអធិបតេយ្យភាពឯកភាពបូរណៈភាពដែនដីនឹងត្រូវ​បានការពាររឹងមាំ ប្រជាជនវៀតណាមនឹងមានជីវភាពរស់នៅកាន់តែសម្បូរធូធារ​ សុភមង្គលនិងទទួល
បានជោគជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ