ប្រធានរដ្ឋមកទស្សនានិងជូនពរបុណ្យតេតប្រជាជនទីក្រុង ហូជីមិញ

ប្រធានរដ្ឋមកទស្សនានិងជូនពរបុណ្យតេតប្រជាជនទីក្រុង ហូជីមិញ - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang មកទស្សនានិងជូនពរបុណ្យតេតព្រះតេជ្ជគុណ Thich Tri Quang (VOV)

        Vovworld-មកទស្សនានិងជូនពរបុណ្យតេតព្រះតេជ្ជគុណ Thich Tri Quang អនុប្រធានក្រុមប្រឹក្សាអភិបាលពុទ្ធសាសនាវៀតណាមនិងជាអភិបាល​សមាគមពុទ្ធ​សាសនាវៀតណាមទីក្រុងហូជីមិញនាព្រឹកថ្ងៃទី៣០មករា ប្រធានរដ្ឋ​វៀតណាម
លោក Truong Tan Sang បានអបអរសាទព្រះតេជ្ជគុណនិងពុទ្ធ​សាសនិក​បានរួមជា
មួយ​សាសនា​ផ្សេងៗនិងទូទាំងប្រទេសបានរួមវិភាគទាន​កំលាំង​កាយចិត្តបញ្ញា
សំរាប់ការ​អភិវឌ្ឍន៍របស់ទីក្រុងនិងប្រទេសជាតិ។

ប្រធានរដ្ឋមកទស្សនានិងជូនពរបុណ្យតេតប្រជាជនទីក្រុង ហូជីមិញ - ảnh 2
ប្រធានរដ្ឋ Truong Tan Sang បានមកទស្សនានិងជូនពរបុណ្យតេតអេវែក Nguyen Cong Danh (VOV)


        មកទស្សនានិងជូនពរបុណ្យតេតអេវែក Nguyen Cong Danh ប្រធានគណៈ​កម្មាធិការសាមគ្គីភាពគ្រឹសសាសនាវៀតណាមនិងជាប្រធានគណៈកម្មាធិការ​សាមគ្គី​ភាពគ្រឹសសាសនាទីក្រុងហូជីមិញ លោកប្រធានរដ្ឋបានសម្ដែងការ​សប្បាយរីករាយ
ក្នុង​ពេលដែលជីវភាពរស់នៅរបស់ប្រជាគ្រឹសសាសនិកកាន់តែ​បានលើកកំពស់ពី
មួយ​ថ្ងៃ​ទៅមួយថ្ងៃ។ ប្រធានរដ្ឋ Truong Tan Sang បានថ្លែងថា៖

        “ក្នុងបុព្វហេតុកសាងប្រទេសជាតិ មហាសាមគ្គីភាពជាកំលាំងពលំដើមនៃ​
ប្រជាជាតិ។ ប្រជាគ្រឹសសាសនិកក៏ដូចជាប្រជាជនសាសនាផ្សេងៗសាមគ្គីភាពជា​ធ្លូងមួយដើម្បីកសាងប្រទេសជាតិ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ