ប្រធានរដ្ឋមកសាកសួរសុខទុក្ខនិងជូនអំណោយប្រជាជនខេត្ត Quang Nam

ប្រធានរដ្ឋមកសាកសួរសុខទុក្ខនិងជូនអំណោយប្រជាជនខេត្ត Quang Nam - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang មានវត្តមាននៅសំណង់វារីអគ្គិសនី Song Tranh 2 (nhandan.com.vn)

        Vovworld-បន្ទាប់ពីមកសាកសួរសុខទុក្ខប្រជាជនQuang Ngai ដែលរងផល
ប៉ះពាល់ដោយទឹកជំនន់ នាថ្ងៃទី១៥ធ្នូ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang
 រួមជាមួយ​ក្រុម​ការងារមជ្ឈឹមមានវត្តមាននៅដំបន់រៀបចំលំនៅដ្ឋានឡើងវិញ
សំណង់វារីអគ្គិសនី Song Tranh 2 ឃុំ Tra Doc ស្រុក Bac Tra My ខេត្ត Quang Nam
ដើម្បីសាកសួរ​សុខ​ទុក្ខប្រជាជននិងត្រួតពិនិត្យដំណើរការរបស់សំណង់វារីអគ្គិសនី។
ប្រធានរដ្ឋ Truong Tan Sang ផ្ដែផ្ដាំរដ្ឋអំណាចគ្រប់ជាន់ថ្នាក់ថែទាំជីវភាពរស់នៅ
ស្ថិរភាព​សតិអរម្មណ៍សំរាប់ប្រជាជននៅទីនេះ។ លោកប្រធានរដ្ឋក៏បានលើកឡើង
ដំណោះ​ស្រាយ​អភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារនិងជំរុញសេដ្ឋកិច្ចដំបន់ផងដែរ។

        នារសៀលថ្ងៃដ៏ដែល ប្រធានរដ្ឋបានមកសាកសួរសុខទុក្ខនិងជូនអំណោយ​
សំរាប់ប្រជាជនឃុំ Dai Hung ស្រុក Dai Loc ខេត្ត Quang Nam។ ក្នុងរយៈពេលបំពេញ
ការងារនៅខេត្ត Quang Nam ប្រធានរដ្ឋនិងសមាគម​កាកបាតក្រហមវៀតណាម
បានជូនអំណោយ១០០ចំណែកនិងគោ១៧០ក្បាល​ជូនប្រជាជនក្រីក្រនៅខេត្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ