ប្រធានរដ្ឋលោក Tran Dai Quang ជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅសហព័ន្ធរុស្ស៊ី

(VOVWORLD) -នាយប់ថ្ងៃទី២៨មិថុនា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ីនោះ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងលោកជំទាវ អញ្ជើញជួបសំណេះ សំណាលជាមួយតំណាងសហគម ន៍ សហគ្រាសនិងនិស្សិតវៀតណាមដែលកំពុង រស់នៅ បំពេញការងារនិងសិក្សារៀនសូត្រនៅសហព័ន្ធរុស្ស៊ី។ 
ប្រធានរដ្ឋលោក Tran Dai Quang ជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅសហព័ន្ធរុស្ស៊ី - ảnh 1

ប្រធានរដ្ឋលោក Tran Dai Quang ជួបសំណេះសំណាលជាមួយសហគមន៍ជនវៀត ណាមនៅសហព័ន្ធរុស្ស៊ី

នៅទីនេះ លោក Tran Dai Quang បានអះអាងថា បក្សនិងរដ្ឋវៀតណាមជា និច្ចកាលចាត់ទុកសហ គមន៍ជនវៀតណាមនៅបរទេសជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានរបស់វៀត ណាមនិងជានិច្ចកាលបង្កលក្ខណៈងាយស្រួលដើម្បី សហ គមន៍ជនវៀតណាមស្ថិរ ភាពជីវភាពរស់នៅ សម្របខ្លួនទៅជាមួយប្រទេសសាមី រក្សានិងពង្រីកអត្តសញ្ញាណ ជាតិនិងឆ្ពោះមកមាតុប្រទេស។ លោក Tran Dai Quang ក៏បានស្នើឲ្យស្ថានទូតវៀត ណាមប្រចាំនៅសហព័ន្ធរុស្ស៊ីដើរតួនាទីជាស្ពានតភ្ជាប់ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរនិងរួមចំណែកបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ វិស័យ វៀតណាម -រុស្ស៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ