ប្រធានរដ្ឋលោក Tran Dai Quang ទទួលជួបជាមួយប្រធាននិងជាអគ្គនាយកទីភ្នាក់ងាសារព័ត៌មាន Kyodo News

ប្រធានរដ្ឋលោក Tran Dai Quang ទទួលជួបជាមួយប្រធាននិងជាអគ្គនាយកទីភ្នាក់ងាសារព័ត៌មាន Kyodo News - ảnh 1
ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញទទួលជួបជាមួយប្រធាននិងជាអគ្គនាយកទីភ្នាក់ងាសារព័ត៌មាន Kyodo Newsលោក Masaki Fukuyama

(VOVworld)-នៅក្នុងជំនួបជាមួយប្រធាននិងជាអគ្គនាយកទីភ្នាក់ងាសារព័ត៌មាន
 Kyodo News លោក Masaki Fukuyama នារសៀលថ្ងៃទី១២មេសានៅទីក្រុងហាណូយ
 ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានសង្កត់ធ្ងន់ថា វៀតណាមនិងជប៉ុន
មានការជឿទុកចិត្ត គ្នាលើវិស័យនយោបាយ មានលក្ខណៈស្រដៀងអំពីវប្បធម៌និង
ទទួលបានសមិទ្ធិ សហប្រតិបត្តិការជាច្រើននាពេលកន្លងទៅ។ លោកប្រធានរដ្ឋ
បានចាត់ទុកថា ក្នុង នាមជាបណ្តាទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់វៀតណាមនិង
ជប៉ុន ហើយមាន អ្នកយកការណ៍ប្រចាំទាំងនៅវៀតណាមនិងជប៉ុននោះ ទីភ្នាក់ងារ
សារព័ត៌មានវៀតណាម និង Kyodo News គប្បីបង្កើនការផ្សព្វផ្សាយព័ត៌មានឧទ្ទេស
នាមអំពីទឹកដី មនុស្សនិងបរិយាកាស ធ្វើអាជីវកម្មរបស់គ្នាទៅវិញទៅមក​ រួមចំណែក
ពង្រីកសក្កានុភាពសហប្រតិបត្តិការ ទ្វេភាគីនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវការយល់
ដឹងនិងជឿជាក់គ្នារវាងប្រជាជននៃ ប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ