ប្រធានរដ្ឋលោក Tran Dai Quang អុជធុបរំលឹកវិញ្ញាណកក្ខ័ន្ធលោកប្រធានហូជីមិញ

(VOVworld)-នាព្រឹកថ្ងៃទី២៧មករា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang
បានអញ្ជើញទៅអុជធុប រំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅផ្ទះលេខ៦៧
 ក្នុងមណ្ឌលកេរិ៍ដំណែលលោកប្រធានហូជីមិញ។ នៅផ្ទះលេខ៦៧នេះ នាវេលា
ម៉ោង៩និង៤៧នាទី ថ្ងៃទី២កញ្ញាឆ្នាំ១៩៦៨ លោកប្រធានហូជីមិញទទួលមរណ
ភាព ។ ហើយនៅផ្ទះនេះ នៅរក្សាដដែលនូវអនុស្សាវរីយ៍ជិតស្និទ្ធជាមួយជីវិត
របស់លោក ប្រធានហូជីមិញផងដែរ។

ប្រធានរដ្ឋលោក Tran Dai Quang អុជធុបរំលឹកវិញ្ញាណកក្ខ័ន្ធលោកប្រធានហូជីមិញ - ảnh 1
រា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទៅអុជធុប រំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅផ្ទះលេខ៦៧ ក្នុងមណ្ឌលកេរិ៍ដំណែលលោកប្រធានហូជីមិញ។


        ប្រធានរដ្ឋ លោក Tran Dai Quang បានសម្តែងក្តីដឹងគុណយ៉ាងជ្រាលជ្រៅ
បំផុតចំពោះលោកប្រធានហូជីមិញអគ្គមគ្គុទេសដ៏មហិមារបស់បក្សនិងប្រជាជន
 វៀតណាម។ នៅទីនេះ លោក Tran Dai Quang បានណែមនាំកម្មាភិបាលមណ្ឌល
 កេរិ៍ដំណែលលោកប្រធានហូជីមិញគប្បីមានមនសិការច្បាស់នូវគិតយស់និងការ
ទទួលខុសត្រូវរបស់ខ្លួនក្នុងភារកិច្ចអនុវត្តការរក្សានូវវត្ថុមានតម្លៃសម្រាប់បច្ចុប្បន្ន
និងជំនាន់ក្រោយៗ ជាពិសេស ត្រូវធ្វើជាគំរូក្នុងការអនុវត្តការរៀនសូត្រនិងធ្វើតាម
 សីលធម៌និងរចនាបទរបស់លោកប្រធានហូជីមិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ