ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញទៅទស្សនាស្ថានទូតវៀតណាមប្រចាំនៅនៅសឹង្ហបុរី

ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញទៅទស្សនាស្ថានទូតវៀតណាមប្រចាំនៅនៅសឹង្ហបុរី - ảnh 1
ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅសឹង្ហបុរី

(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ប្រធានាធិបតីសឹង្ហបុរី លោក Tony Tan
 Keng Yam នារសៀលថ្ងៃទី២៨សីហា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang
 និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាប់ផ្តើម ដំណើរ
ទស្សនកិច្ចថ្នាក់រដ្ឋនៅសឹង្ហបុរីពីថ្ងៃទី២៨ដល់ថ្ងៃទី៣០សីហាឆ្នាំ២០១៦។ បន្ទាប់ពី
មកដល់រដ្ឋធានីសឹង្ហបុរី ប្រធានរដ្ឋ​លោក Tran Dai Quang បានអញ្ជើញ ជួបសំណេះ
សំណាល់ជាមួយមន្ត្រី ភ្នាក់ងារស្ថានទូតវៀតណាមនិងសហគមន៍ជន វៀតណាម
នៅសឹង្ហបុរីផងដែរ។ នៅទីនេះ លោក​ Tran Dai Quang បានវាយតម្លៃ ខ្ពស់ចំពោះ
រាល់ការខិតខំប្រឹងប្រែងរបស់ស្ថានទូតក្នុងការអនុវត្តគោលមាគ៌ា គោលនយោ
បាយរបស់បក្សនិងរដ្ឋវៀតណាម។ លោកប្រធានរដ្ឋក៏បានអះអាងនូវ គោលនយោ
បាយមុនក៏ដូចជាក្រោយរបស់វៀតណាមគឺគោរពជានិច្ចនូវមនោ​សញ្ចេតនាដ៏ថ្លៃថ្លារ
របស់បងប្អូនអាណិកជនដែលឆ្ពោះទៅមាតុប្រទេស។​

        លោក Tran Dai Quang មានបំណងថា កម្មាភិបាលនិងមន្ត្រីស្ថានទូត និយាយ
ដោយ ឡែកនិងសហគមន៍ជនវៀតណាមដែលកំពុងរស់នៅសិក្សានិង ធ្វើការនៅ
សឹង្ហបុរីនិយាយរួម បន្តបង្កើនសាមគ្គីភាព ខំប្រឹងប្រែងរួមចំណែកពង្រឹង និងពង្រីក
ទំនាក់ទំនងមិត្តភាពនិងកិច្ច សហប្រតិបត្តិការដ៏ល្អប្រសើររវាងវៀត ណាមជាមួយ
សឹង្ហបុរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ