ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យតេតកម្លាំងប្រដាប់អាវុធយោធភូមិភាគទី៩

ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យតេតកម្លាំងប្រដាប់អាវុធយោធភូមិភាគទី៩ - ảnh 1
ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យតេតកម្លាំងប្រដាប់អាវុធយោធភូមិភាគទី៩

(VOVworld)-នាព្រឹកថ្ងៃទី២១មករា នៅទីក្រុង Can Tho ប្រធានរដ្ឋវៀតណាម លោក
 Tran Dai Quang និងក្រុមការងារមជ្ឈឹមបានអញ្ជើញទៅសាកសួរសុខទុក្ខ ត្រួតពិនិត្យ
ការងារនិងជូនពរបុណ្យតេតសម្រាប់កម្មាភិបាល យុទ្ធជនកងកម្លាំងប្រដាប់ អាវុធកង
យោធភូមិភាគទី៩។​នៅទីនេះ លោក Tran Dai Quang បានស្នើឲ្យកង កម្លាំងប្រដាប់
អាវុធយោធភូមិភាគទី៩បង្កើនការងារស្រាវស្រាវ វាយតម្លៃនិងព្យាករ ណ៍នូវស្ថានភាព
ស្មុគស្មាញដែលកើតមានឡើងនៅកោះសមុទ្រ តំបន់ ព្រំដែន ជាពិសេស រកឃើញ
ឧបាយកល សកម្មភាពប្រឆាំងរបស់កម្លាំងអមិត្តជាបន្ទាន់ ដើម្បីម្ចាស់ការមានវិធាន
ការទប់ទល់ សំដៅការពាររឹងមាំទឹក ដីរបស់មាតុប្រទេស។ លោក Tran Dai Quang ក៏
បានស្នើឲ្យកងកម្លាំងយោធភូមិ ភាគទី៩ លើកកំពស់ប្រកបដោយប្រសិទ្ធភាពការងារ
កិច្ចការបរទេសយោធាជាមួយ កម្ពុជាឲ្យត្រឹមត្រូវតាមគោលមាគ៌ាកិច្ចការបរទេសរបស់
បក្សនិងរដ្ឋវៀតណាម ជា ពិសេស បង្កើនទំនាក់ទំនងមិត្តភាពនិងសាមគ្គីភាពជាមួយ
កងកម្លាំងយោធានិង ប្រជាជនកម្ពុជា សំដៅរួមចំណែកសាងខ្សែព្រំដែនសន្តិភាព
 មិត្តភាព ស្ថិរភាព សហ​ប្រតិបត្តិការនិងអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ