ប្រធានរដ្ឋលោក Tran Dai Quangចូលរួមវេទិកាជាន់ខ្ពស់សហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវ៉ាត់-កំណាត់ផ្លូវ

(VOVWORLD) -វេទិកាសហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវ៉ាត់-កំណាត់ផ្លូវ៖ សហប្រតិបត្តិការដើម្បី ភាពស្បូររុងរឿងរួម” បានបើកនាព្រឹកថ្ងៃទី១៤ឧសភានៅទីក្រុងប៉េកាំងប្រទេសចិន។ 
ប្រធានរដ្ឋលោក Tran Dai Quangចូលរួមវេទិកាជាន់ខ្ពស់សហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវ៉ាត់-កំណាត់ផ្លូវ - ảnh 1

ប្រធានរដ្ឋលោក Tran Dai Quangចូលរួមវេទិកាជាន់ខ្ពស់ សហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវ៉ាត់-កំណាត់ផ្លូវ (រូបថតៈ TTXVN)

ចូលរួមក្នុងវេទិកានេះមានវត្តមានប្រមុខប្រទេសចំនួន២៩ រួមទាំងអគ្គលេខាធិការ អ.ស.ប ប្រធានធនាគាពិភពលោក (WB) អគ្គនាយក មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងភ្ញៀវអញ្ជើញជាង១ពាន់នាក់មកពី១៣០ប្រទេសលើទូទាំងពិភពលោក។ គណៈប្រតិភូវៀតណាមចូលរួមក្នុងវេទិកានេះ ដឹកនាំដោយប្រធានរដ្ឋ លោក Tran Dai Quang ។ អញ្ជើញថ្លែងមតិក្នុងវេទិកា នេះ អគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន លោក Xi Jinping បានសង្កត់ធ្ងន់ថា ចិនបានរួមជាមួយប្រទេសជាច្រើនចុះហត្ថលេ ខាលើកិច្ចសហប្រតិបត្តិការ “ខ្សែក្រវ៉ាត់-កំណាត់ផ្លូវ” ក្នុងនោះរួមមានគំរោងការមួយ ចំនួនស្តីពីការដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធ ថាមពលជាដើម។

        វេទិកានេះនឹងបានបិទបញ្ចប់នាថ្ងៃទី១៥ឧសភានិងថ្នាក់ដឹកនាំទាំងអស់នឹង ចេញសេចក្តីថ្លែងការណ៍រួមនៃសន្និសីទតុមូលរបស់ថ្នាក់ដឹកនាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ