ប្រធានរដ្ឋលោក Tran Dai Quang៖បន្តម្ចាស់ការ ស្វិតស្វាញក្នុងដំណើការខាងមុខ

(VOVworld) - ក្នុងឱកាសឆ្នាំថ្មីសកល២០១៧ ប្រធានរដ្ឋវៀតណាមលោក
Tran Dai Quang បានចែករំលែកជាមួយសារព័ត៌មាននូវការវាយតំលៃអំពីសមិទ្ធិផល
នានាក្នុងបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម​ ធ្វើសមាហរណកម្មអន្តរជាតិក៏ដូចជា
អំពីឱកាសនិងការសាកល្បងចំពោះប្រទេសជាតិនិងប្រជាជាតិផងដែរ។លោក
ប្រធានរដ្ឋបានសំដែងជំនឿចិត្តចំពោះការស្រុះចិត្តគំនិត ការប្ដេជ្ញាចិត្តរបស់ប្រជា
ជាតិទាំងមូល​ ប្រព័ន្ធនយោបាយទាំងមូលក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេស
ជាតិនៅដំណើការខាងមុខ។
វាយតំលៃអំពីសមិទ្ធិនានារបស់ប្រទេសជាតិក្នុងឆ្នាំ២០១៦ ប្រធានរដ្ឋលោក
Tran Dai Quang ឲ្យដឹងថា នេះជាឆ្នាំដំបូងដែលវៀតណាមអនុវត្តន៍សេចក្ដីសំរេចចិត្ត
 នៃមហាសន្និបាតលើកទី១២របស់បក្ស។ក្នុងកាលៈទេសៈដែលសេដ្ឋកិច្ចសកល
ស្ដារឡើងវិញយ៉ាងយឺតយ៉ាវនិងមានបម្រែបម្រួលដ៏ស្មុគស្មាញជាច្រើននោះ ខឿន
សេដ្ឋកិច្ចវៀតណាមបានជំនះពុះពារលើការលំបាកធំៗ។ល្បឿនកំណើន GDP
ស្ថិតនៅក្នុងក្រុមកំណើនជួរមុខក្នុងតំបន់។សន្តិសុខសង្គមត្រូវបានយកចិត្តទុក
ដាក់ជាច្រើនថែមទៀតហើយជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលំអ។
វៀតណាមបានស្វិតស្វាញតស៊ូការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យភាព
បូរណ ភាពដែនដីរបស់មាតុប្រទេស។ការងារកសាងបក្សនិងប្រព័ន្ធនយោបាយ
ត្រូវបាន យកចិត្តទុកដាក់យ៉ាងខ្លាំង។ទំនាក់ទំនងកិច្ចការបរទេស ការធ្វើសមាហ
រណកម្មកាន់តែស៊ីជំរៅ មានប្រសិទ្ធភាព រួមចំណែកលើកកំពស់កិត្យានុភាពរបស់
វៀត ណាមលើឆាកអន្តរជាតិ។
ប្រធានរដ្ឋលោក Tran Dai Quang មានគោលបំណងថា ប្រជាជននៅទូទាំង
ប្រទេសនិងជនរួមជាតិវៀតណាមនៅឯបរទេសបន្តខំប្រឹងប្រែងក្នុងឋានៈរបស់ខ្លួន
ដើម្បីអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅនានាដែលបានដាក់ចេញ ព្រម
ទាំងសាមគ្គីគ្នានាំប្រទេសជាតិកាន់តែសម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ