ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ទទួលជួបរដ្ឋមន្ត្រីការពារជាតិជប៉ុន

(VOVWORLD) - នាព្រឹកថ្ងៃទី  ១២ ខែកញ្ញានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Kishi Nobuo ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ១០-១២ ខែកញ្ញា។
 ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc  ទទួលជួបរដ្ឋមន្ត្រីការពារជាតិជប៉ុន   - ảnh 1ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc  ទទួលជួបរដ្ឋមន្ត្រីការពារជាតិជប៉ុន   (រូបថត៖ TTXVN)

នៅក្នុងជំនួបនេះប្រធានរដ្ឋ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថាវៀតណាមគោរពទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយជាមួយជប៉ុន។ ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ ១៩ នោះប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានស្នើឲ្យជប៉ុនបន្តជួយឧបត្ថម្ភវ៉ាក់សាំងជូនវៀតណាម ក៏ដូចជាជួយវៀតណាមផលិតវ៉ាក់សាំង និងបរិក្ខា សំភារៈពេទ្យនៅវៀតណាម។

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះគោលជំហរបស់ជប៉ុនស្ដីពីការធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍អាកាសចរណ៍នៅសមុទ្រខាងកើត ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ។

រដ្ឋមន្ត្រីការពារជាតិជប៉ុនបានសង្កត់ធ្ងន់ថាវៀតណាមគឺជាដៃគូដ៏សំខាន់របស់ជប៉ុននៅក្នុងតំបន់ហើយបានឲ្យដឹងថាជប៉ុនប្តេជ្ញាបន្តសហការជាមួយវៀតណាមនិងសហគមន៍អន្តរជាតិដើម្បីគ្រប់គ្រងនិងដោះស្រាយយ៉ាងឆាប់រហ័សនូវការរីករាលដាលនៃជំងឺកូវីដ ១៩ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ