ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញ​ជួបសំណេះសំណាល​ជាមួយ​ប្រជាអាណិកជនវៀតណាមនៅសិង្ហបុរី

(VOVWORLD) - ប្រធានរដ្ឋ លោក Nguyen Xuan Phuc មានបំណងថា ប្រជាអាណិកជនបន្តរួមវិភាគទានជាមតិយោបល់អស់ពីចិត្តពីថ្លើមចំពោះបក្ស និងរដ្ឋ ដើម្បីនាំប្រទេសជាតិអភិវឌ្ឍន៍ទៅមុខ។
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញ​ជួបសំណេះសំណាល​ជាមួយ​ប្រជាអាណិកជនវៀតណាមនៅសិង្ហបុរី - ảnh 1ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយប្រជាអាណិកជនវៀតណាមនៅសិង្ហបុរី (រូបថត៖ VNA)

ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសិង្ហបុរីនោះ នាព្រឹកថ្ងៃទី ២៦ កុម្ភៈ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកស្ថានទូត និងតំណាងសហគមន៍ជនវៀតណាមនៅសិង្ហបុរី។

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះសហគមន៍ជនវៀតណាមនៅសិង្ហបុរី ដែលជានិច្ចកាលឆ្ពោះទៅរកមាតុប្រទេស ជាពិសេស សហគមន៍ជនវៀតណាមនៅទីនេះ សុទ្ធតែមានបញ្ញា និងជំនាញវិជ្ជាជិវៈខ្ពស់លើគ្រប់វិស័យ ដែលប្រទេសជាតិកំពុងត្រូវការដូចជា សេដ្ឋកិច្ចឌីជីថល ការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍថាមពលស្អាត ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃ។  ប្រធានរដ្ឋ លោក Nguyen Xuan Phuc មានបំណងថា ប្រជាអាណិកជនបន្តរួមវិភាគទានជាមតិយោបល់អស់ពីចិត្តពីថ្លើមចំពោះបក្ស និងរដ្ឋ ដើម្បីនាំប្រទេសជាតិអភិវឌ្ឍន៍ទៅមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ