ប្រធានរដ្ឋវៀតណាម លោក Trần Đại Quang ទទួលជួបសន្ទនាជាមួយប្រធានខុទ្ទកាល័យប្រធានរដ្ឋឡាវ

(VOVWORLD) -ប្រធានរដ្ឋវៀតណាម លោក  Trần Đại Quang បានអះអាងថា វៀតណាមជានិច្ចកាលគោរព និងផ្ដល់អាទិភាពខ្ពស់បំផុតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ។ 
ប្រធានរដ្ឋវៀតណាម លោក  Trần Đại Quang ទទួលជួបសន្ទនាជាមួយប្រធានខុទ្ទកាល័យប្រធានរដ្ឋឡាវ - ảnh 1 ប្រធានរដ្ឋវៀតណាម លោក  Trần Đại Quang ទទួលជួបសន្ទនាជាមួយប្រធានខុទ្ទកាល័យប្រធានរដ្ឋឡាវ

នាល្ងាចថ្ងៃទី ២៧ មិនា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក  Trần Đại Quang បានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រី និងជាប្រធានខុទ្ទកាល័យប្រធានរដ្ឋឡា លោក Khammeung Phongthady ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ នៅទីនេះ ប្រធានរដ្ឋវៀតណាម លោក  Trần Đại Quang បានអះអាងថា វៀតណាមជានិច្ចកាលគោរព និងផ្ដល់អាទិភាពខ្ពស់បំផុតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ។ លោក Trần Đại Quang បានស្នើឲ្យភាគីទាំងពីរនាពេលខាងមុខ គប្បីខិតខំប្រឹងប្រែងដើម្បីទំនាក់ទំនងលើវិស័យនយោបាយនៃប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ ហើយបង្កើនការផ្លាស់ប្ដូរគណប្រតិភូគ្រប់ជាន់ថ្នាក់។ ទន្ទឹមនឹងនេះ វៀតណាម និងឡាវគប្បីជំរុញថែមទៀតនូវការអនុវត្តរាល់កិច្ចព្រមព្រៀងជាន់ខ្ពស់ដែលទទួលបាន ជាពិសេសគឺលទ្ធផលនៃជំនួបប្រចាំឆ្នាំរវាងការិយាល័យនយោបាយឆ្នាំ ២០១៨ និងសម័យប្រជុំលើកទី ៤០ នៃគណកម្មាធិការអន្តររដ្ឋាភិបាលនៃប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ