ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ទទួលជួបសន្ទនាជាមួយប្រធានសភាជាន់ទាបជប៉ុន លោក Oshima Tadamori

(VOVWORLD) - នារសៀលថ្ងៃទី ៥ ឧសភា នៅទីក្រុងហាណូយ ប្រធានរដ្ឋ វៀតណាម លោក Tran Dai Quang បានទទួលជួបសន្ទនាជាមួយប្រធានសភាជាន់ទាបជប៉ុប លោក Oshima Tadamori។ 
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ទទួលជួបសន្ទនាជាមួយប្រធានសភាជាន់ទាបជប៉ុន លោក Oshima Tadamori  - ảnh 1វៀតណាមជានិច្ចកាលគោររពទំនាក់ទំនងដៃគូយុទ្ធសាស្ត្រស៊ីជម្រៅជាមួយជប៉ុន  

(VOVWORLD) - នារសៀលថ្ងៃទី ៥ ឧសភា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានទទួលជួបសន្ទនាជាមួយប្រធានសភាជាន់ទាបជប៉ុប លោក Oshima Tadamori ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ ក្នុងពិធីទទួលជួបសន្ទនា ប្រធានរដ្ឋ វៀតណាម លោក Tran Dai Quang បានអះអាងថា៖ វៀតណាមជានិច្ចកាលគោររពទំនាក់ទំនងដៃគូយុទ្ធសាស្ត្រស៊ីជម្រៅ ជាមួយ ជប៉ុន ចាត់ទុកជប៉ុនគឺជាដៃគូសំខាន់ជួរមុខរបស់វៀតណាម។ លោកប្រធានរដ្ឋវៀតណាមបានស្នើថា៖ នាពេលខាងមុខ ជប៉ុនបន្តលៃទុកជំនួយឧបត្ថម្ភអភិវឌ្ឍន៍ជាផ្លូវការសំរាប់វៀតណាមតទៅទៀត ជំរុញ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឲ្យបានខ្លាំងក្ហលាថែមទៀត។ រីឯខ្លួនវិញ ប្រធានសភាជាន់ទាបជប៉ុន លោក Oshima Tadamori បានអះអាងថា៖ បន្ទាប់ពីដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ លោកនឹងឧទ្ទេសនាមសក្តានុភាពរបស់វៀតណាមទៅមជ្ឈដ្ឋានសហគ្រិនជប៉ុន ហើយមានគោលបំណងថា៖ វៀតណាមនឹងបង្កលក្ខណៈងាយស្រួលខាងគត្តិយុត្តិនិងបរិយាកាសវិនិយោគងាយ ស្រួលថែមទៀតសំរាប់សហគ្រាសវៀតណាមទៅវិនិយោគចូលក្នុងវៀតណាម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ