ប្រធានរដ្ឋវៀតណាមទៅជូនពរបុណ្យតេតនៅខេត្ត Hung Yen និងខេត្ត Ha Nam


ប្រធានរដ្ឋវៀតណាមទៅជូនពរបុណ្យតេតនៅខេត្ត Hung Yen និងខេត្ត Ha Nam  - ảnh 1
ប្រធានរដ្ឋវៀតណាមទៅជូនពរបុណ្យតេតនៅខេត្ត Hung Yen និងខេត្ត Ha Nam (Image: VNA)

(VOVworld) – ក្នុងឱកាសទទួលបុណ្យចូលឆ្នាំថ្មីឆ្នាំវកអដ្ឋសក ២០១៦ និងរំលឹក
 ខួបលើកទី ៨៦ ទិវាចាប់បដិសន្ឋិបក្សកម្មុយនិស្តវៀតណាម នារសៀលថ្ងៃទី ៣
កុម្ភៈ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានទៅអុធធូបនិងទៅ
ទស្សនាមណ្ឌលរំលឹកវិញ្ញាណខ័ណ្ឌអតីតអគ្គលេខាបក្ស លោក Nguyen Van
Linh នៅឃុំ Giai Pham ស្រុក Yen My ខេត្ត Hung Yen និងទៅជូនពរបុណ្យតេត
បក្សភាគរដ្ឋអំណាចនិងប្រជាំជនខេត្ត Hung Yen និងខេត្ត Ha Nam។ អញ្ជើញ
សាកសួរសុខទុក្ខនិងជូនពរបុណ្យតេតនៅខេត្ត Hung Yen ប្រធានរដ្ឋបានសង្កត់
ធ្ងន់ទៅលើស្មារតីសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១២ របស់បក្សនិង
សេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១៨ ថា៖ ខេត្តគប្បីរៀបចំរចនាសម្ព័ន្ធ
ឡើងវិញផលិតកម្មកសិកម្មតាមទិសប្រមូលផ្តុំនិងផលិតកម្មទំនិញមានគុណ
ភាពខ្ពស់។ ជូនពរបក្ស​ភាគរដ្ឋអំណាចនិងប្រជាជនខេត្ត Ha Nam ប្រធាន
រដ្ឋវៀតណាមជឿជាក់ថា៖ ខេត្ត Ha Nam អនុវត្តសកម្មបណ្ដាគោលដៅដែល
បានដាក់ចេញក្នុងឆ្នាំដំបូងអនុវត្តសេចក្តីសម្រេចចិត្តលើកទី ១៩ របស់ខេត្តនិង
សេចក្តីសម្រេចចិត្តលើកទី ១២ របស់បក្ស។ ក្នុងឱកាសនេះ ប្រធានរដ្ឋទៅត្រួត
ពិនិត្យគំរោងការណ៍អនុវត្តវិជ្ជាសាស្ត្រនិងបច្ចេកវិទ្យាផលិតដើមឈើទំនិញមាន
គុណភាពខ្ពស់នៅឃុំ An Nhan Khang ស្រុក Ly Nhan ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ