ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយអគ្គនាយកក្រុមហ៊ុន Samsung វៀតណាម

ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយអគ្គនាយកក្រុមហ៊ុន Samsung វៀតណាម - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang (ខាងឆ្វេង) ទទួលជួបសន្ទនាជាមួយអគ្គនាយកក្រុមហ៊ុន Samsung វៀតណាមលោក Han Myong Sup (រូបថត៖TTXVN)

(VOVworld) - នារសៀលថ្ងៃទី៣០ មិនា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម
លោក Truong Tan Sang បានទទួលជួបសន្ទនាជាមួយលោក Han Myong Sup អគ្គ
នាយកក្រុមហ៊ុន Samsung វៀតណាម ដែលជាអង្គភាពអាជីវកម្មធ្វើសកម្មភាពក្នុង
វិស័យអេឡិចក្រូនិកប្រកបដោយប្រសិទ្ធិភាពនៅវៀតណាម។លោក Truong Tan Sang
 បានស្នើរឲ្យ Samsung បង្កលក្ខណៈឲ្យអង្គភាពអាជីវកម្មឧបត្ថម្ភវៀតណាមចូលរួម
ខ្សែសង្វាក់តំលៃរបស់ Samsung ដើម្បីការអភិវឌ្ឍន៍នៃអង្គភាពអាជីកម្មនៅផល
ប្រយោជន៍រួមនៃប្រទេសជាតិ។លោក Truong Tan Sang សង្ឃឹមថា Samsung នឹងជា
វិនិយោគិនជួរមុខលើវិស័យអេឡិចត្រូនិកនៅវៀតណាម ខំប្រឹងប្រែងបង្កើនតំលៃ
នាំចេញក្នុងរយៈពេល៥ឆ្នាំខាងមុខឡើងដល់ទៅ៥០ពាន់លានដុល្លអាមេរិក តាម
នោះបង្កបុព្វបទដើម្បីអង្គភាពអាជីវកម្មកូរ៉េខាងត្បូងបើកទូលាយកិច្ចសហប្រតិ
បតិ្តការនៅវៀតណាម។
រីឯខ្លួនវិញ អគ្គនាយក Han Myong Sup បានសន្យាថា​ នឹងជួយឧបត្ថម្ភវៀតណាម
អភិវឌ្ឍន៍ខឿនឧស្សាហកម្មឧបត្ថម្ភ។លោកមានគោលបំណងថា នាពេលខាងមុខ
 ដោយមានការជួយឧបត្ថម្ភរបស់រដ្ឋ រួមជាមួយការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវនិង
អភិវឌ្ឍន៍ធំបំផុតនៅទីក្រុងហាណូយនិងគោលនយោបាយបណ្ដុះបណ្ដាលប្រភព
ធនធានមនុស្សរបស់ក្រុមហ៊ុន នឹងមានបន្ថែមអង្គភាពអាជីវកម្មវៀតណាមចូល
រួមក្នុងខ្សែសង្វាក់ផលិតកម្មរបស់ Samsung៕

ប្រតិកម្មទៅវិញ

ផ្សេងៗ