ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីរុស្ស៊ី

ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីរុស្ស៊ី - ảnh 1
ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីរុស្ស៊ី

(VOV)_នារសៀលថ្ងៃទី១៥ ធ្នូ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang
បានអញ្ជើញជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីទីមួយរុស្ស៊ី​ លោក I.Su V-Lop
ដែលកំពុងមានដំណើរបំពេញទស្សនកិច្ចនៅវៀតណាម។ ប្រធានរដ្ឋ​ លោក Truong
 Tan Sang បានស្នើថា៖ ក្នុងរយៈពេលបំពេញទស្សនកិច្ចលើក​នេះ​នៅ​វៀតណាម
របស់ឧបនាយករដ្ឋមន្ត្រី ភាគីទាំងពីរត្រូវប្រមូលផ្តុំពិភាក្សាអំពី​បណ្ដាបញ្ហាជាក់ស្ដែង 
ត្រួតពិនិត្យនិងដោះស្រាយការជំពាក់ជំពិននៅសេសល់ នាំចេញវិធានការណ៍នានា
ដើម្បីជំរុញខ្លាំងថែមទៀត កិច្ចសហប្រតិបត្តិការទ្វេភាគី ​ក្នុងវិស័យពាណិជ្ជកម្ម និង
អនុវត្តគំរោងការណ៍សហប្រតិបត្តិការក្នុងវិស័យមុខ​ព្រួញនៃប្រទេសទាំងពីរ។
 ឧបនាយករដ្ឋមន្ត្រីទីមួយរុស្ស៊ី​ លោក I.Su V-Lop ​បាន​អះអាងថា៖នឹងធ្វើអស់ពី​
ចិត្តអស់ពីថ្លើម ដើម្បីជំរុញការចុះហត្ថលេខាលើកិច្ចព្រម​ព្រៀងពាណិជ្ជកម្ម សេដ្ឋ
កិច្ចអាស៊ី-អឺរ៉ុប ទទួលបានប្រសិទ្ធិភាពខ្ពស់។ទន្ទឹមនឹង​នោះ ​ឧបនាយករដ្ឋមន្ត្រី
រុស្ស៊ី ក៏មានគោលបំណងថា៖ វៀតណាមចូលរួមកិច្ចព្រម​ព្រៀងដៃគូពាណិជ្ជកម្ម
ឆ្លងមហាសមុទ្រប៉ាស៊ីហ្វីក (TPP) នឹងរួមចំណែក​បង្ក​លក្ខណះ ជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ