ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតក្រិក។


ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតក្រិក។ - ảnh 1
ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូយក្រិកដែលមកជំរាបលាក្នុងឱកាស
បញ្ចប់បេសកម្មការទូតនៅវៀតណាម (Image: VNA)

(VOVworld) – នារសៀលថ្ងៃទី ១៣ វិច្ឆិកា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូយក្រិកប្រចាំនៅវៀតណាម លោកស្រី Rose
Ieremia ក្នុងឱកាសបញ្ចប់បេសកម្មការទូតនៅវៀតណាម។ ក្មុងជំនួបនេះ ប្រធានរដ្ឋ
វៀតណាមវាយតំលៃខ្ពស់ចំពោះបេសកម្មការទូតរបស់ឯកអគ្គរដ្ឋទូតក្រិកប្រចាំនៅ
វៀតណាមដែលបានរួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាង
ប្រទេសទាំង ២។ ប្រធានរដ្ឋវៀតណាមមានគោលបំណងថា៖ ក្រិកនឹងគាំទ្រយ៉ាង សកម្មដំណើរការបញ្ចប់ការចរចារអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម
-សហភាពអឺរ៉ុប (EU)។ កិច្ចព្រមព្រៀងនេះនឹងបើកចេញឱកាសសហប្រតិបត្តិការលើ វិស័យសេដ្ឋកិច្ចពាណិជ្ជកម្មរវាងវៀតណាមនិងក្រិក និយាយដោយឡែក ក៏ដូចជា
រវាងវៀតណាមនិង EU ផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ