ប្រធានរដ្ឋវៀតណាមផ្ញើរសារទូរលេខអបអរសាទរប្រទេសឥណ្ឌាដែលបានបាញ់ បង្ហោះយានអវកាសទៅកាន់ឋានព្រះចន្ទដោយជោគជ័យ

(VOVWORLD) - ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានផ្ញើសារទូរលេខអបអរសាទរដល់ប្រធានាធិបតីឥណ្ឌាលោកស្រី Droupadi Murmu។ 
ប្រធានរដ្ឋវៀតណាមផ្ញើរសារទូរលេខអបអរសាទរប្រទេសឥណ្ឌាដែលបានបាញ់ បង្ហោះយានអវកាសទៅកាន់ឋានព្រះចន្ទដោយជោគជ័យ - ảnh 1យានអវកាស Chandrayaan-៣។ (រូបថត៖ Reuters)
ក្នុងឱកាសដែលឥណ្ឌាបាញ់បង្ហោះយានអវកាស Chandrayaan-៣ ទៅកាន់ឋាន ព្រះច័ន្ទដោយជោគជ័យកាលពីថ្ងៃទី ២៤ សីហា ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានផ្ញើសារទូរលេខអបអរសាទរដល់ប្រធានាធិបតីឥណ្ឌាលោកស្រី Droupadi Murmu។ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានផ្ញើសារទូរលេខអប អរសាទរដល់នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi។ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានផ្ញើសារទូរលេខអបអរសាទរដល់ប្រធានព្រឹទ្ធសភាឥណ្ឌាលោក Jagdeep Dhankhar និងប្រធានសភាជាន់ទាបលោក Om Birla។ ក្នុងឱកាស នេះ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានផ្ញើសារទូរលេខអបអរ សាទរដល់រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ