ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួម "ទិវាទៅសាលា" ជាមួយសិស្សានុសិស្សដែលរងការបាត់បង់ដោយសារជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - នារសៀលថ្ងៃទី ២៦ សីហា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅសាកសួរសុខទុក្ខ សំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ហើយបានចូលរួមអបអរសាទរ “ទិវាទៅសាលា” នៅសាលាអនុវិទ្យាល័យ “ក្តីសង្ឃឹម” ទីក្រុង Da Nang។
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួម ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួម "ទិវាទៅសាលា" ជាមួយសិស្សានុសិស្សដែលរងការបាត់បង់ដោយសារជំងឺរាតត្បាតកូវីដ ១៩ (រូបថត៖ vna)

សាលាក្តីសង្ឃឹម បង្កើតឡើងដោយសាជីវកម្ម FPT និងមូលនិធិក្តីសង្ឃឹម ដែលមានទីតាំងនៅបុរី FPT City Da Nang ដើម្បីចិញ្ចឹមបីបាច់ថែរក្សា និងបណ្តុះបណ្តាលសិស្សានុសិស្សដែលបានបាត់បង់ឪពុកម្តាយដោយសារជំងឺរាតត្បាត កូវីដ ១៩ ជាមួយគោលបំណងចែករំលែកក្ដីស្រឡាញ ជួយឧបត្ថម្ភដល់សិស្សានុសិស្ស។ អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានផ្ញើជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលា ក្ដីសង្ឃឹនូវមនោសញ្ចេតនាដ៏ជិតស្និទ្ធ និងក្ដីជូនពរល្អប្រសើរបំផុត។ លោកប្រធានសង្ឃឹម និងជឿជាក់ថា លោកគ្រូ អ្នកគ្រូ និងអ្នកគ្រប់គ្រងសាលាក្តីសង្ឃឹម សាជីវកម្ម FPT  ជួយសម្រួលដល់សិស្សានុសិស្សឱ្យក្លាយជាកម្មករបញ្ញាដែលមានទំនុកចិត្ត និងសុភមង្គលផងដែរ។

ក្នុងខែកញ្ញា ឆ្នាំ ២០២១ លោក Truong Gia Binh - ប្រធានក្រុមប្រឹក្សាភិបាលនៃសាជីវកម្ម FPT បានផ្តួចផ្តើមគំនិតក្នុងការសាងសង់សាលាសម្រាប់កុមារដែលបាត់បង់ឪពុកម្តាយដោយសារជំងឺរាតត្បាតកូវីឌ ១៩។ មួយឆ្នាំគត់ សាលាក្តីសង្ឃឹមបានបង្កើត និងស្វាគមន៍សិស្ស ២០០ នាក់ដំបូងក្នុងឆ្នាំសិក្សា ២០២២-២០២៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ