ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសិង្ហបុរី

(VOVWORLD) -  តបតាមការអញ្ជើញរបស់ប្រធានាធិបតីសិង្ហបុរីលោកស្រី Halimah Yacob នា រសៀលថ្ងៃទី២៤ ខែកុម្ភៈ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និង លោកជំទាវ Tran Nguyet Thu បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅបំពេញ ទស្សនកិច្ចផ្លូវរដ្ឋនៅសិង្ហបុរីចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc និងលោក ជំទាវទៅកាន់សិង្ហបុរី មានអត្ថន័យដ៏សំខាន់ពិសេស ព្រោះថាវាប្រព្រឹត្តទៅក្នុងបរិបទ ដែលទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរកំពុងរីកចម្រើនយ៉ាងល្អប្រសើរលើគ្រប់វិស័យ។ ជាពិសេសនៅពេលដែលប្រទេសទាំង ពីរកំពុងឆ្ពោះទៅកាន់ការប្រារព្ធខួបលើកទី៥០ទិវាបង្កើតទំនាក់ទំនងការទូត និងខួប លើកទី១០ ទិវាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ២០២៣។
ចាប់តាំងពីជំងឺកូវីដ-១៩ផ្ទុះឡើងកាលពីឆ្នាំ២០១៩មក នេះគឺជាដំណើរទស្សន កិច្ចផ្លូវរដ្ឋលើកដំបូងរបស់ប្រមុខរដ្ឋវៀតណាមម្នាក់ទៅកាន់សិង្ហបុរី។ ដូច្នេះ ដំណើរ ទស្សនកិច្ចនេះក៏សំដៅ បន្តអះអាងនូវការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ច ហើយបង្កើតបរិយាកាសអាជីវកម្មដ៏អំណោយផលសម្រាប់វិនិយោគិន; បញ្ចេញសារដ៏សំខាន់មួយដើម្បីជួយឲ្យវិនិយោគិនសិង្ហបុរីនឹងនរចិត្ត បន្តធ្វើអាជីវកម្ម នៅវៀតណាម សូម្បីតែនៅក្នុងបរិបទនៃជម្ងឺរាតត្បាតក៏ដោយ។
តាមការគ្រោងទុក ក្នុងដំណើរទស្សនកិច្ចនេះ ក្រសួង ស្ថាប័ន និងសហគ្រាស នៃប្រទេសទាំងពីរនឹងចុះហត្ថលេខាលើកម្មវិធីសហប្រតិបត្តិការជាច្រើនលើវិស័យការពារជាតិ សេដ្ឋកិច្ច សារព័ត៌មាន ការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជននិង កិច្ចសន្យាដ៏ធំជាច្រើន។ ដំណើរទស្សនកិច្ចនេះក៏ជាឱកាសមួយសម្រាប់ប្រទេសទាំង ពីរបន្តអនុវត្តន៍ជាក់ស្ដែងនូវការព្រមព្រៀងដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានពិភាក្សាកាលពីមុន ជាពិសេសលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច ដោយ ផ្តោតសំខាន់លើវិស័យដែលសិង្ហបុរីមានប្រៀបខ្លាំងដូចជា បច្ចេកវិទ្យាខ្ពស់ ថាមពល បៃតង ស្អាត ការផ្លាស់ប្តូរឌីជីថល ហើយវៀតណាមមានប្រៀបខ្លាំងដូចជាប្រភពធន ធានមនុស្ស និងប្រជាជនវ័យក្មេង និងស្វាហាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ