ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ជួបធ្វើការជាមួយសម្ព័ន្ធមេធាវីវៀត ណាម

(VOVWORLD) - នាព្រឹកថ្ងៃទី១០ ខែកក្កដា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ប្រធានគណៈកម្មាធិការទទួលបន្ទុកការកែទម្រង់យុត្តិធម៌មជ្ឈឹម បានជួបធ្វើការជាមួយសម្ព័ន្ធមេធាវីវៀតណាម។
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ជួបធ្វើការជាមួយសម្ព័ន្ធមេធាវីវៀត ណាម - ảnh 1ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការនេះ (រូបថត៖ VOV) 

លោក Tran Dai Quang បានស្នើ ឲ្យសម្ព័ន្ធមេធាវីវៀតណាម ត្រូវការផ្ដោតសំខាន់អនុវត្តន៍ប្រកបដោយប្រសិទ្ធភាព នូវយុទ្ធសាស្ត្រអភិវឌ្ឍវិជ្ជាជីវៈមេធាវីដល់ឆ្នាំ២០២០ គម្រោងការណ៍អភិវឌ្ឍជួរ មេធាវីបម្រើការធ្វើសមាហរណកម្មអន្តរជាតិក្នុងដំណាក់កាលពីឆ្នាំ២០១០ដល់ឆ្នាំ២០២០។ រួមជាមួយគ្នានោះ ត្រូវការអភិវឌ្ឍន៍ជួរមេធាវីឲ្យបានគ្រប់គ្រាន់អំពី បរិមាណ ធានាគុណភាព មានឫទ្ធានុភាពនយោបាយដ៏រឹងមាំ និងសីលធម៌ វិជ្ជាជីវៈដ៏ស្មោះស សំដៅឆ្លើយតបនឹងតម្រូវការនៃការកែទម្រង់យុត្តិធម៌និង តម្រូវការប្រើប្រាស់សេវាកម្មគតិយុត្តរបស់សង្គមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ