ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ជួបសន្ទនាជាមួយប្រធានវិទ្យាស្ថានតំណាងរដ្ឋសភាបេឡារុស

(VOVWORLD) -នាថ្ងៃទី ២៧ មិថុនា នៅក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅបេឡារុស ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានជួបសន្ទនាជាមួយប្រធានវិទ្យាស្ថានតំណាងរដ្ឋសភាបេឡារុស លោក Vladimir Andreichenko។
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ជួបសន្ទនាជាមួយប្រធានវិទ្យាស្ថានតំណាងរដ្ឋសភាបេឡារុស - ảnh 1 ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ជួបសន្ទនាជាមួយប្រធានវិទ្យាស្ថានតំណាងរដ្ឋសភាបេឡារុស

នាថ្ងៃទី ២៧ មិថុនា នៅក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅបេឡារុស ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានជួបសន្ទនាជាមួយប្រធានវិទ្យាស្ថានតំណាងរដ្ឋសភាបេឡារុស លោក Vladimir Andreichenko។ នៅទីនេះ លោក Tran Dai Quangបានស្នើឲ្យរដ្ឋសភានៃប្រទេសទាំងពីរពង្រីកតួនាទីឃ្លាំមើល និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម សហភាពសេដ្ឋកិច្ចអាស៊ី - អឺរ៉ុប និងពិធីសារស្ដីពីការជួយឧបត្ថម្ភផលិតកម្មមធ្យោបាយដឹកជញ្ជូននៅវៀតណាម។ ប្រធានរដ្ឋបានអះអាងថាភាគីទាំងពីរនឹងប្ដេជ្ញាចិត្តដើម្បីឲ្យសហគ្រាសនៃប្រទេសទាំងពីរទាក់ទងផ្ទាល់ជាមួយទីផ្សារបស់គ្នាទៅវិញទៅមក បោះជំហានយ៉ាងធំធេងក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច - ពាណិជ្ជកម្ម។

        រីឯខ្លួនវិញ ប្រធានវិទ្យាស្ថានតំណាងរដ្ឋសភាបេឡារុស លោក V. Andreichenko បានអះអាងថារដ្ឋសភាបេឡារុសជានិច្ចកាលខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីបង្កើនទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងបេឡារុស - វៀតណាម។

      នៅក្នុងជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីបេឡារុសលោក Andrei Kobyakov ប្រធានរដ្ឋលោក Tran Dai Quang បានសម្ដែងការពេញចិត្តស្ដីពីការអភិវឌ្ឍន៍ដ៏ល្អប្រសើរក្នុងទំនាក់ទំនងមិត្តភាពជាប្រពៃណីលើគ្រប់វិស័យរវាងប្រទេសទាំងពីរហើយចាត់ទុកថានេគឺជាមួលដ្ឋានដ៏រឹងមាំសម្រាប់ប្រទេសទាំងពីរបន្តការអភិវឌ្ឍន៍សហប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព ជាពិសេសលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនិង វិនិយោគ។

        រីឯខ្លួនវិញ នាយករដ្ឋមន្រ្តីបេឡារុសលោក A.Kobyakov បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម សហភាពសេដ្ឋកិច្ចអាស៊ី - អឺរ៉ុប និងពិធីសារស្ដីពីការជួយឧបត្ថម្ភផលិតកម្មមធ្យោបាយដឹកជញ្ជូននៅវៀតណាមកំពុងនាំមកនូវឱកាសដ៏ធំធេងជាច្រើនដើម្បីជំរុញ បើកទូលាយកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងប្រទេសទាំងពីរហើយអះអាងថាក្រសួង ស្ថាប័ន សហគ្រាសបេឡារុសនឹងរួមសហការយ៉ាងជិតស្និទ្ធជាមួយដៃគូវៀតណាមដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ